លោក ថេង សាវឿន

IMG_8188

ជីវប្រវត្តិលោក ថេង សាវឿន

អ្នកសម្របសម្រួល សម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)

លោក ថេង សាវឿន អាយុ២៤ឆ្នាំកើតនៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។លោកជាកូនទី២ក្នុងចំណោមបងប្អូន៤នាក់ប្រុស ​៣ នាក់ស្រី ០១ នាក់ដែល

មានឪពុកឈ្មោះស៊ាង សារឿន អាយុ ៥៧ឆ្នាំនិងម្តាយឈ្មោះ​តូចសាត ​អាយុ ៥៩ឆ្នាំជា​គ្រួសារ​កសិករ​ក្រីក្រមួយរស់នៅតំបន់ជនបទដាច់ស្រយាលក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

នៅក្នុងជីវភាពគ្រួសារក្រីក្រលំបាក លោក ថេង សាវឿនបានខិតខំប្រឹងប្រែង​បន្តការ​សិក្សារៀនសូត្ររហូតបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ វិទ្យាល័យហ៊ុន សែន ស្វាយជ្រំ ​​ក្នុងឆ្នាំ២០០៨ហើយលោកបានមក​បន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង​ផ្នែកច្បាប់​នៅវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មីនារាជធានីភ្នំពេញជាលើកដំបូងនៅឆ្នាំ២០០៩ ។

ដោយសារជីវភាពគ្រួសារក្រីក្រ ពុំមានថវិកា​ក្នុងការចំណាយលើការ​សិក្សារៀនសូត្រ​ប្រចាំថ្ងៃលោក ថេង សាវឿនបានប្រកបមុខរបរជាអ្នក​ដើរលក់ប្រដាប់ប្រដាកូនក្មេងលេង​នៅមន្ទីរពេទ្យគន្ធបុប្ផា ជិតរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំជារៀងរាល់ថ្ងៃដើម្បីយកប្រាក់ផ្គត់​​ផ្គង់ការលើសិក្សារបស់ខ្លួន។

​លោក ថេង សាវឿនមានចំណង់ចំណូលចិត្តក្នុងការធ្វើការងារសង្គម ផ្នែកតស៊ូមតិ​ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ  ពោលគឺលោកខិតខំប្រឹងប្រែងរៀនសូត្របណ្តើរ ធ្វើការងារតស៊ូ

មតិក្នុងសហគមន៍ជាមួយអង្គការ ក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) សមាគមយុវជនខ្មែរ(KYA) អង្គការយុវសន្តិភាព(YFP)និងអង្គការវេទិកាទូទៅនៃកម្ពុជា(OPEN FORUM OF CAMBODAI) តាមរយៈការធ្វើការងារជាបណ្តាញយុវជនស្ម័គ្រចិត្តប្រចាំខេត្តស្វាយរៀង។

382113_423663054367293_174131452_n

នៅឆ្នាំ២០០៩លោក ថេង សាវឿន បានធ្វើការងារជាអ្នកស្ម័គ្រ​ចិត្តផ្នែកជំនួយការ​រដ្ឋ​បាល​​​​​​​និងចងក្រងសហគមន៍នៅក្នុងសមាគម​កសិករដើម្បីសន្តិភាព​និងអភិវឌ្ឍន៍ (FAPD) ​អស់​រយៈ​ពេល២ឆ្នាំនៅរាជធានីភ្នំពេញ​។​ ដោយមានបទពិសោធន៍ជាអ្នកធ្វើការងារ​សង្គម​ផ្នែក​តស៊ូ​មតិ​និង​ចងក្រង​សហគមន៍ ​នៅឆ្នាំ២០១១ លោក ថេង សាវឿន ​បានបង្កើត​អង្គការ​មួយ​ឈ្មោះថា សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC) ​ក្នុងគោល​បំណងៈ ដើម្បីការពារសិទ្ធិ សេរីភាព ផលប្រយោជន៍ ការរំលោភសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន ការការពារបរិស្ថាននិងធនធានជាតិរបស់ពួកគេ ពីសំណាក់ក្រុមហ៊ុន រាជរដ្ឋាភិបាល អ្នកមានឥទ្ធិពល  អ្នកមានអំណាច បុណ្យស័ក្តិ​និងអាជ្ញាធរមូលដ្ឋាន។​ជាពិសេស​ជម្រុញ​ឱ្យមាន​ការគោរពសិទ្ធិមនុស្ស លិទ្ធប្រជាធិបតេយ្យ នីតិរដ្ឋក្នុងសង្គម។

​          លោក ថេង សាវឿន ត្រូវបានទាហានកងទ័ពឆ័ត្រយោងអង្គភាព៩១១ចាប់ខ្លួននៅថ្ងៃទី ២ខែ មករា ឆ្នាំ២០១៤ជាមួយសកម្មជនការពារសិទ្ធិមនុស្សនិងកម្មករ៩នាក់ផ្សេងទៀត ខាង​មុខ​រោងចក្រយ៉ាក ជីន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញដោយសារ​លោកចុះឃ្លាំងមើលនិងថតរូប​សកម្ម​ភាពកម្មករ​ធ្វើ​បាតុ​កម្ម កូដកម្មតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន១៦០ ដុល្លារក្នុងមួយខែ​បន្ទាប់​មក​ត្រូវតុលារសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តាះអាសន្ននៅមណ្ឌលអប់រំកែប្រែទី៣ ខេត្តកំពង់ចាម។នៅក្នុងសកម្មភាពចាប់ខ្លួនលោក ថេង សាវឿនត្រូវកងទ័ព​ឆ័ត្រយោង៩១១​ប្រើអំពើហិង្សាវាយដោយដំបូង ឱ្យរបួសក្បាលចំនួន៧ថ្នេរព្រមទាំង​វាយ​ទាត់​ធាក់លើរូបរាង​កាយ​បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s