តើលោកវន់ ពៅ ជាអ្នកណា?

ពី CEN ថ្ងៃទី 10 មករា 2014, ម៉ោង 10:50:AM | ដោយ: មុនីរាជ

ភ្នំពេញ: លោក​វន់ ពៅ គឺជា​ជន​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២​ខែមករា​នៅក្នុង​កា​ រប​ង្រា្ក​ប​សកម្មភាព​បាតុកម្ម​ហិ​ង្ស​នៅ រាជធានី​ភ្នំពេញ​។​តើ លោក វន់ ពៅ នេះ​មកពីណា​?​ជា​អ្នកណា​?
​    ​
លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) កើត​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​១៩៧៥ (​អាយុ​៣៩​ឆ្នាំ​) មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ពុល ឃុំ​ដើម​មានស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​កូនកំព្រា រស់នៅ​ជា​បងស្រី​តាំងពី​អាយុ​៤ បន្ទាប់ពី​ឪពុក ម្តាយ បាន​ស្លាប់​។​
​    ​
លោក​វន់ ពៅ មាន​បងប្អូន​បង្កើត​ចំនួន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ លោក​ជា​កូនពៅ​។ ហើយ​លោក​មាន​ប្រពន្ធ​បី ដោយ​ប្រពន្ធ​ទី​១.​ទី​២ បានកូន​ប្រុស​៤​នាក់​។ ប្រពន្ធ​ទី​៣ ឈ្មោះ ប្រាក់ សុ​វណ្ណា​រី ត្រូវបាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០១៣​។ ប្រពន្ធ​ទី​១ និង​ទី​២ មិនបាន​រៀប​អាពាហ៍ពិពាហ៍​នោះទេ​។​
​    ​
បន្ទាប់ពី​រៀន​ចប់ ​ថ្នាក់​វិទ្យាល័យ​នៅ​ខេត្តកំពង់ចាម នៅ​ឆ្នាំ​១៩៩៨ លោក​វន់ ពៅ បាន​មករក​ការងារ​ធ្វើa​នៅ​ភ្នំពេញ ដោយ​ធ្វើការ​កម្មករ​រោងចក្រ​កាត់ដេរ​ហើយ​លោក​ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រោងចក្រ​និង​ ជា​ជន​បង្គោល​របស់​អង្គការ​ការងារ​កម្ពុជា​។​ដោយសារ​តែមាន​ការតវ៉ា​និង​ ទាមទារ​ក្នុងការ​ការពារ​ផលប្រយោជន៍​កម្មករ​នៅក្នុង​រោងចក្រ លោក​វន់ ពៅ ត្រូវបាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​។​

​ក្រោយពី​ការបញ្ឈប់​ពី​ ការ​រងា​រលោក​វន់ ពៅ បានមក​ប្រកប​របប​ជា​អ្នករត់ម៉ូតូឌុប ហើយ​បន្ទាប់ពី​រត់​ម៉ូតូឌុប បាន​ជាង​មួយឆ្នាំ ក៏​បែកគំនិត​ងាក​មក​បង្កើត​សមាគម​អ្នកប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០០៥ ហើយ​ត្រូវបាន​សមាជិក​បោះឆ្នោត​ជ្រើសតាំង​ឲ្យ​ធ្វើជា​ប្រធាន​រហូតមកដល់​ បច្ចុប្បន្ន​។​
​    ​
លោក​វន់ ពៅ បានមក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ បានបញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​។​

​ លោក​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ នៅ​ភូមិ​តា​កេរ្តិ៍​ថ្មី សង្កាត់​កំបូល ខណ្ឌ​ពោ​ធី​សែន​ជ័យ នៅ​ចំណុច​មុខ​រោងចក្រ យ៉ាក ជីន​។ ការចាប់ខ្លួន​លោក ពៅ គឺ​បន្ទាប់ពី​ថៅកែ​រោងចក្រ​បាន​ប្តឹង​រូបលោក និង​មនុស្ស​៩៩​នាក់​ផ្សេងទៀត​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។ ​នៅ​ថ្ងៃទី​៣​ខែមករា​លោក​វន់​ពៅ​ត្រូវបាន​បញ្ជូនទៅ​តុលាការក្រុង​ភ្នំពេញ​ ដើម្បី​ឲ្យ​ព្រះរាជា​អាជ្ញា​ធ្វើការ​សាកសួរ​បន្ទាប់ពី​សា​កា​សួរ​ចប់​លោក​ វន់​ពៅ​ត្រូវបាន​បញ្ជូនទៅ​ដាក់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង ​ថ្លុ​ង ខេត្ត​ក​កំពង់ចាម​៕

ប្រភពដើម៖ http://cen.com.kh/localnews/show_detail/143?token=NTQ2Njc1YW    

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s