អង្គ​ការ​​៧​ទទូច​ឲ្យ​​ដោះ​លែង​លោក​ វ៉ន​ ពៅ ​និង​កម្ម​ករ​២៣​នាក់​​

ពីភ្នំពេញប៉ុស្តិ៍ ថ្ងៃសុក្រទី ១០ ខែមករា ឆ្នាំ២០១៤ ដោយ សែន​ ដា​វិត​៖ ភ្នំពេញៈ អង្គ​ការ​ចំនួន ​៧ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ខែមករា ​បានថ្លែង​នៅ​ក្នុង​សន្និ​សីទ​កា​សែតមួយ ដោយ​​​​ទទូច​​​ឲ្យ​មាន​ការ​ដោះលែង​លោក​ វ៉ន​ ពៅ ​ដោយ​ព្រួយ​បារម្ភ​ពី​សុខ​ភាព​​របស់​លោក និង​កម្មករ​ ២៣ ​នាក់​ផ្សេង​ទៀត​ ដែល​បាន​ចាប់​ខ្លួន​ក្នុង​ព្រឹ​ត្តិ​ការណ៍​ប៉ះ​ទង្គិចគ្នា​រវាង​កម្មករ​និង​ សមត្ថកិច្ច​កាល​ពី​ថ្ងៃ ០២ ​មករា ឆ្នាំ​២០១៣។IMG_8939

រូបថតដោយ Chaly Jonhson

អង្គ​ការ​ទាំង ​៧ ​នោះ​រួម​មាន​ ស​មា​គម​ប្រ​ជា​ធិ​ប​តេ​យ្យ​ឯក​​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រ​ព័ន្ធ​ (IDEA), សម្ព័ន្ធ​សហ​គមន៍​ កសិ​ករ​ កម្ពុជា ​(CCFC)​, សហ​ព័ន្ធ​សហ​ជីព​កម្ម​ករ​ចំណី​​អា​ហារ​ និង​សេ​វា​កម្ម​កម្ពុជា​ (CFSWF)​ , សមា​គម​មន្រ្តី​​រាជ​ការ​​ឯក​រាជ្យ​កម្ពុជា​ (​C​I​C​A)​ , បណ្តាញ​យុវ​ជន​កម្ពុជា​ (CYN)​ , បណ្តាញ​កម្ម​ករ​ធ្វើ​ការ​តាម​ផ្ទះ​កម្ពុជា​(CDWN) ​, និង​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​កម្មករ​កម្ពុជា ​(CWCD)​។

បន្ទាប់​ពី​បាត់​ដំណឹង​មួយ​សប្តាហ៍​ក្រោយ​ពី​ការ​ឃុំ​ខ្លួន​បណ្ណោះ​ អាសន្ន​ នៅ​ពន្ធនាគារ មន្ត្រី​សិទិ្ធ​មនុស្ស បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន ២៣នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ពេល​បង្ក្រាប​នៅ​ក្នុង​កន្លែង​ពីរ​ ផ្សេង​គ្នា នៅ​រោងចក្រ យ៉ាក់ជីន និង​នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ ទី៣ ត្រពាំង​ផ្លុង ស្ថិត​ក្នុង​ខេត្ត កំពង់ចាម ក្បែរ​ព្រំដែន វៀតណាម កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

លោក ហេង សំអូន អគ្គ​លេ​ខា​ធិ​ការ​សមាគម​ប្រជា​​ធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ ប្រព័ន្ធ​បាន​ថ្លែង​ថា​លោក ​វ៉ន ពៅ ​និង​កម្មករ​មួយ​ចំនួន ​២៣ ​នា​ក់​ទើប​តែ​ដឹង​ថា​រូប​លោក​ត្រូ​វ​បាន​ឃុំ​ឃាំង​នៅ​មន្ទីរ​អប់​រំ​ ត្រពាំង​ថ្លុង​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ដោយ​ភ្លាមៗ​យើង​មិន​បាន​ដឹង​ ព័ត៌មាន​ពី​ទី​​កន្លែង​ឃុំ​ឃាំង​នោះ​ទេ​។​

លោក​ថា​ បើ​គ្មាន​ការ​ដោះ​លែង​ណា​មួយ​នោះ​ទេ​សមាគម​នឹង​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ ប្រធាន​សមាគម​លោក​ វ៉ន ​ពៅ​ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។​

ប្រពន្ឋ​ លោក​ វ៉ន​ ពៅ ​គឺ​លោក​ស្រី ​ប្រាក់​ សុ​វណ្ណា​រី​ បាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​កា​សែ​ត​ថា ​លោក​ស្រី​មាន​ការ​ព្រួយ​បាម្ភ​ពី​សុវត្ថិភាព​ស្វាមី​អ្នក​ស្រី​ដែល​នៅ​បន្ត ​ជាប់​ឃុំ​ដោយ​អ្នក​ស្រី​អំពាវ​នាវ​ឲ្យ​​​តុលាការ​ធ្វើ​ការ​ដោះ​លែង​រូប​​ លោក និង​កម្មករ​ចំនួន ​២៣ ​នាក់​ផ្សេង​ទៀត។​

លោក​ស្រី «ខ្ញុំ​បារម្ភ​សុខ​ភាព​គាត់​មិន​​ដឹង​យ៉ាង​ម៉េច​ទេ​នៅ​ក្នុង​ពន្ឋាគារ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដល់​សុខ​ភាព​​គាត់​ដែល​រង​គ្រោះ​ត្រង់​ក្បាល​ ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា។ ​យើង​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គាត់»។​​

លោក វ៉ន ពៅ​ ប្រធាន​សមាគម​ប្រ​ជា​ធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​​និង​ កម្ម​ករ ​២៣ ​នាក់​ត្រូវ​បាន​ចាប់​​ខ្លួន​​ នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​តវ៉ា ទាម​ទារ​តំឡើង​ប្រាក់​ឈ្នួល​អតិប្បរមា​ចំនួន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ដែល​រដ្ឋ​ភិបាល​បាន​សម្រេច​​តំឡើង​ ១០០ ​ដុល្លារ​ក្នុង​មួយ​ខែ​​សម្រាប់​​ឆ្នាំ​២០១៤ ​នៅ​រោងចក្រ យ៉ាក​ជីន ដោយ​កង​កម្លាំង​ឆត្រ​យោង ៩១១ នៅ​ថ្ងៃ ទី២ ខែ មករា ដោយ​មាន​ការ​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ ១០ នាក់ និង​ព្រះសង្ឃ​ចំនួន ៥អង្គ ប៉ុន្តែ​នៅ​ម៉ោង ១២ យប់​ព្រះសង្ឃ​ត្រូវ​បាន​ដោះលែង​វិញ​ ហើយ​នៅ​ថ្ងៃ​ទី៣ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​តវ៉ា​នៅ​តាម​បណ្តោយ​ផ្លូវ វ៉េងស្រេង ដោយ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាន​បណ្តាល​ឲ្យ​កម្មករ ៤ នាក់​ស្លាប់ និង ១៣ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន។

លោក វ៉ន ពៅ និង​អ្នក​ទាំង ២៣នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ពី​បទ​បង្ក​ហិង្សា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា៕

ប្រភពដើម៖ http://postkhmer.com/index.php/online/109086-2014-01-10-07-18-35    

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s