អាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន លោក សុខ ឈុន អឿង អនុប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

1598409_517252375055038_856239784_n

នៅថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៤ នេះ លោក សុខ ឈុន អឿង អនុប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ (IDEA) ត្រូវបាន​សន្តិសុខ​រាជធានី​ភ្នំពេញ និងកង​កម្លាំងបបាតុកម្មចាប់ខ្លួននៅម៉ោង ៥ និង ៣៥ នាទីល្ងាច ក្នុងកំឡុងពេលនៃការជួបជុំ ដោយសន្តិវិធី នៅមុខព្រះអង្គដងកើ ដើម្បីធ្វើការបង្ហោះប៉ោងប៉ោង និងអុជធូបនៅព្រះអង្គដងកើ ដើម្បីទាមទារឱ្យមាន​​ការដោះ​លែង​សកម្មជន សិទ្ធិមនុស្ស និងកម្មករ​ដែល​ជាប់​ឃុំទាំង​២៣ នាក់។

ការជួប​ជុំ​ដោយ​សន្តិវិធី​នេះ​មាន​អ្នក​ ចូលរួម​ប្រមាណ៥០ នាក់ ដែលមកពីតំណាង​សហជីព យុវជន អ្នកប្រកប​មុខ​របបរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និងតំណាង​អង្គការ​សង្គម​ស៊ីវិល ដោយ​បាន​មក​ជួបជុំគ្នា​នៅមុ​ខវត្តឧណ្ណាឡោមក្បែមាត់ទន្លេ ប៉ុន្តែ​ត្រូវ​បាន​បំបែក​ដោយ​សន្តិសុខរាជធានី​ភ្នំពេញ ដោយ​​មានពាក់​មុខក្លុប​ខ្មៅ និងប្រដាប់ដោយដំបងគ្រប់ដៃ។ បន្ទាប់​មក​អ្នក​ចូលរួម បានបង្វែរ​ការ​ជួប​​ជុំទៅ មុខរាជ​ព្រះបរម​រាជវាំង​ក្បែរ​ព្រះអង្គ​ដងកើ ប៉ុន្តែ​ក៏ត្រូវ​បាន​សន្តិសុខ​រាជធានី​ភ្នំពេញ​​ធ្វើ​ការ​​បំបែកជាថ្មីម្តង​ ទៀត ព្រមទាំងបាន​រុញ​ច្រានអ្នកចូលរួម​ការជួបជុំដោយអហិង្សា​របស់តំណាង​សហជីព យុវជន និងតំណាងអង្គកា​រស៊ីវិលដែលមកធ្វើការបួង​សួង​នៅព្រះអង្គ​ដងកើរ។  ការរុញច្រាន់គ្នានេះ មិនបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរទេ។

នៅខណៈនោះដែរ ក្រោយពីការរុញច្រានបានបញ្ចប់ លោក សុខ អឿង ដែលបានចូលរួម​នៅ ក្នុងព្រឹត្តិការណ៍នោះ ត្រូវបានចាប់ខ្លួនដោយគ្មានមូលហេតុ ហើយត្រូវបានបញ្ចូន​ទៅ​កាន់​​ស្នង​ការ​ដ្ឋាននគរបាល​រាជ​ធានី​ភ្នំពេញ ស្រប​ពេល​ដែល​លោក​កំពុង​តែ​ធ្វើ​ការ​ពិភាគ្សា​ពីស្ថាន​ភាព​ព្រឹត្តិការណ៍​ ជាមួយអាជ្ញាធរខណ្ឌដូនពេញម្នាក់។

លោក ស ម៉ូរី អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា ​ដែល​បាន​ចូល​រួម​នៅក្នុង​ព្រឹត្តិការណ៍​បានមាន ប្រសាសន៍ថា “ទង្វើ​របស់​អាជ្ញាធរ​របស់​សាលា​រាជធានី​​​ភ្នំពេញ​ ដែលបានបំបែកប្រជាពលរដ្ឋ ដែលគ្រាន់តែធ្វើការជួបជុំគ្នាដោយសន្តិវិធី និងធ្វើការ​បួងសួង​​ទាមទារឲ្យមានការ​ដោះលែង​សកម្មជន​ សិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួននោះ គឺជាការរំលោភទៅលើសិទ្ធិ​សេរីភាព​នៃការជួប​ប្រជុំដោយសន្តិវិធី ព្រោះកម្ពុជាក៏បានផ្តល់សច្ចាប័នលើកតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ​នយោបាយដែរ។ ហើយ ខ្ញុំសូមធ្វើការថ្កោលទោសចំពោះការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស លោក សុខ ឈុន អឿង ដោយគ្មានមូលហេតុត្រឹមត្រូវ និងគ្មានដីការពីតុលាការ ដែលទង្វើនេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរ”។

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s