សកម្មជនសិទ្ធិមនុស្សនិង សកម្មជនដីធ្លីត្រូវបានដោះលែងបន្ទាប់ពីការចាប់ខ្លួន

ភ្នំពេញ៖បន្ទាប់ពីមានការចាប់ខ្លួនអ្នកទាំង១១នាក់ កាលពីព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៤ នៅទីតាំងពីផ្សេងគ្នាគឺនៅខាងមុខស្ថានទូតសហរដ្ឋអាមេរិច ​និងនៅលើផ្លូវព្រះមុន្នីវង្ស ដែល រួមមាន លោក ​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ  អ្នកស្រី​ ទេព វ​ន្នី សកម្មជន​ដីធ្លី​ កញ្ញា​ឡុង គឹម​ហៀ​ង មន្ត្រី​ទំនាក់ទំនង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​ និង​អ្នកស្រី​ យ៉ោម ​បុប្ផា សកម្មជន​ដីធ្លី​ជាដើម​ ក្រោមកម្លាំង​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញនៅប្រហែលជាម៉ោង ៨:៣០ នាទីខាងមុខស្ថានទូតសហរដ្ឋអាមេរិច និង ម៉ោង ប្រហែល ជា៩:១០នាទីនៅលើផ្លូវព្រះមុន្នីវង្ស។នៅប្រមាណជាម៉ោង ១:៥០ នាទី អ្នកទាំង១១នាក់ត្រូវបានស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​ដោះ​លែង​មនុស្សអោយមានសេរីភាពឡើងវិញ ក្រោមបទចោទប្រកាន់ថា ការប្រមូលផ្ដុំខុសច្បាប់ ក្នុងខណៈពេលដែលមានបំរាមពីសាលាក្រុងដែលហាមមិនអោយមានការជួបជុំគ្នានៅទីសាធារណៈ។

គួរបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃអង្គានេះ មានសកម្មជនការសិទ្ធិដីធ្លី និង​មន្ត្រី ​អង្គការ​សង្គម​ស៊ីវិលប្រមាណ១០០នាក់បានជួបជុំគ្នាដើម្បីយកញត្តិមកដាក់នៅតាមស្ថានទូតនានានៅទីក្រុងភ្នំពេញ ក្នុងគោលបំណងដើម្បីជំរុញអោយរដ្ឋាភិបាលមានការដោះលែងអ្នកទាំង ២៣នាក់ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។IMG_8858

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s