អាជ្ញាធរ​​​​​ដោះលែង​​ប្រធាន​ស្តីទី​​​សមាគម​​ប្រជាធិប​តេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​​ប្រព័ន្ធ​វិញ​​ហើយ

ពីវាយោFM ថ្ងៃចន្ទ័ ទី ២០ ខែមករា ឆ្នាំ ២០១៤ដោយ សុខ ធារ៉ា ៖បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការIMG_8741ឃាត់​ខ្លួន​ប្រធានស្តីទី​សមាគម​ ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក​សុខ ឈុន​អឿង កាល​ពី​ល្ងាច​ថ្ងៃទី​១៩​មករា​ម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី​២០ មករា​​នេះ​ប្រធាន​ស្តីទី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ ប្រព័ន្ធ​រូបនេះ​ត្រូវ​បាន​​​សមត្ថកិច្ច​ដោះលែង​ឲ្យមាន​សេរីភាព​វិញ​ហើយ បន្ទាប់ពី​បាន​ចុះកិច្ចសន្យា​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ជាមួយ​មន្ត្រី​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​។​

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក​ ហេង សំអន អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ប្រាប់​ដល់​វិទ្យុ​ខ្មែរ​អន្តរ​ជាតិ​វា​យោ​FM នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នេះ​។​
​ គួ​រម្លឹកថា លោក​សុខ ឈុន​អឿង ប្រធានស្តីទី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ របស់លោក​វ៉ន ពៅ ត្រូវបាន​ក្រុម​សមត្ថ​កិច្ច​​ចម្រុះ​បាន​ចាប់ខ្លួន​កាលពី​ម៉ោង​ជាង ៥ល្ងាច ថ្ងៃទី​១៩ ខែ​មករា នៅ​ព្រះអង្គ​ដង្កើ​​មុខ​ព្រះបរមរាជវាំង បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​ជួបជុំគ្នា អុជ​ធូប​បួងសួង​សុំឲ្យ​មាន​ការដោះលែង​លោក​វ៉ន ពៅ និង​បាតុក​រទាំង ២២នាក់​ផ្សេងទៀត​៕​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s