សង្គម​ស៊ីវិល​​ជាង​​១០០​ស្ថាប័ន​ ត្រៀម​ដាក់​​ញ្ញា​ត្តិ​តាម​​ទូត​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​ទី​២៣ ​ដល់​ថ្ងៃ​ទី​២៤ មករា

1618564_207146136142727_1816507763_nពី វាយោFM ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៤ ម៉ោង ១៥:២៩ នាទីដោយ សុខ ធារ៉ា:

យ៉ាងហោចណាស់ មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ និង​សមាគម​ប្រមាណ​ជា​​១៨១​ស្ថាប័ន គ្រោង​នឹង​យក​ញ្ញា​ត្តិ​រួម​គ្នា​ទៅ​ដាក់​តាម​ស្ថាន​ទូត​បរទេស​នានា​ដែល​ ប្រចាំ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​មករា​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​សៀ ភារម្យ នាយក​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ឋិ​លំនៅដ្នាន​។​

​ញ្ញា​ត្តិ​ដែល​សង្គម​ស៊ីវិល គ្រោង​យកទៅ​ដាក់​នៅ​តាម​ស្ថានទូត​នានា ដើម្បី​សុំ​អន្តរាគមន៍ ឲ្យ​រដ្ឋាភិបាល បញ្ឈប់​អំពើហិង្សា អំពាវនាវ​ឲ្យមាន​ការដោះលែង ការស៊ើបអង្កេត និង​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ក្នុង​អំពើ​បង្ក្រាប​បាតុកម្ម កម្មករ​កាត់ដេរ កាលពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា នៅក្នុង​ព្រឹត្តិការណ៍​ការប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​កម្មករ ដែល​តវ៉ា ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​។​

លោក​សៀ ភារម្យ នាយក​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ឋិ​លំនៅដ្នាន​បានបញ្ជាក់​ថា សង្គម​ស៊ីវិល​បានប្រកាសថា យុទ្ធនាការ​ដាក់​ញត្តិ ធ្វើ​ឡើង​​រយៈពេល​ ២​ថ្ងៃ ដោយ​ថ្ងៃទី​២៣ សង្គម​ស៊ីវិល​នឹង​យក​ញ្ញា​ត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​៦​​ នៅ​ទីក្រុង​​ភ្នំពេញ​​មាន​ដូចជា ស្ថានទូត​​អាឡឺម៉ង់ ស្ថាន​​ទូត​​កូរ៉េ​​​ខាង​ត្បួង ស្ថានទូត​អូស្ត្រាលី ស្ថានទូត​ម៉ាឡេស៊ី ថៃ​ជាដើម​។ ​

ចំណែក​នៅ​ថ្ងៃ​ទី​២៤​​មករា សង្គម​ស៊ីវិល​នឹង​យក​ញ្ញា​ត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​មី​យ៉ាន់​ម៉ា សិង្ហ​បុរី និង​ព្រុយ​ណេ​។ ​នៅ​ថ្ងៃ​ទី​២៧​ ​មករា​ សង្គម​ស៊ីវិល​នឹង​យក​ញ្ញា​ត្តិ​ដដែល​នោះ ទៅ​ដាក់​នៅ​តាម​បណ្ដា​កាន់​ដៃគូ​អភិវឌ្ឍន៍ ឬ​ម្ចាស់​ជំនួយ​ជា​បន្ត​ទៀត ដោយ​លោក​ប្រាប់ថា នឹង​ផ្តល់​ព័ត៌មាន​លំអិត​នៅ​ពេល​ក្រោយ​ទៀត​។

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១​​មករា ក្រុម​អង្គការ​សមាគម​ន៏​សង្គម​ស៊ីវិល​រួមទាំង​អ្នក​ភូមិ​បឹងកក់​ជាច្រើន​​ នាក់ បាន​​យក​​ញ្ញា​ត្តិ​​ទៅ​ដាក់​​នៅ​​ស្ថាន​ទូត​​​អាមេរិក​ ស្ថានទូត​បារាំង​ អង់គ្លេស និង​តំណាង​អង្គការ​សហប្រជាជាតិ​ម្តង​​ហើយ ដើម្បី​សុំ​ឲ្យ​តំណាង​ស្ថានទូត​ទាំង​នោះ​ជួយ​អន្តរាគមន៍​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ករណី​ឃាត់ខ្លួន​មនុស្ស​ ២៣​នាក់ ​ករណី​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​២ ទី​៣​មករា​។

ក្នុង​ព្រឹត្តិការណ៍​នោះ​យ៉ាងហោចណាស់​ក៏​មាន​មនុស្ស ​១១​នាក់ ត្រូវបាន​សន្តិសុខ​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ចោទ​ពី​បទ​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ការសុំ​អនុញ្ញាត្តិ​ពី​អាជ្ញាធរ តែ​ត្រូវបាន​ដោះលែង​វិញ​ក្រោយពី​បាន​អប់រំ និង​ធ្វើ​កិច្ច​សន្យា​​រួចរាល់​៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s