សាលារាជធានីភ្នំពេញបដិសេធការសុំធ្វើបាតុកម្មរបស់សហជីពទាំង៩

នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៤ តំណាងសហជីព និងសមាគមចំនួនប្រាំបួន បាន​ជួប​ប្រជុំ​ពិ​ភាក្សា​ជាមួយ​​សាលា​រាជ​ធានី​ភ្នំពេញ ក្នុងគោលបំណងស្នើសុំធ្វើបាតុកម្មទាមទារឲ្យមានការដោះលែង​អ្នក​ទាំង២៣ នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ និងទី៣ ក្នុងអំឡុងពេល​ផ្ទុះអំពើហិង្សា​រវា​កម្មករ​ក្នុងបាតុកម្ម​ទាមទារប្រាក់ឈ្នួលគោល ១៦០ ដុល្លារសម្រាប់កម្មករគ្រប់វិស័យ។

15091_184138505129073_150973325_n

លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា និងជាតំណាង​សហជីព និងសមាគមទាំង៩ បានមានប្រសាសន៍ថា ការធ្វើបាតុកម្មនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៤ ដែលនឹងប្រព្រឹត្តទៅនៅម៉ៅង ៧ ព្រឹក រហូតដល់ ៥ ល្ងាច គ្រោងមានមនុស្សចូលរួមរាប់ម៉ឺននាក់ និងជួប​ជុំនៅទីលានប្រជាធិបតេយ្យ។ លោកបានបន្ថែមថា ការធ្វើបាតុកម្ម​នេះ គឺក្នុងគោលបំណងទាមទារ​ប្រាក់ឈ្នួលគោល ១៦០ ដុល្លារសម្រាប់កម្មករគ្រប់វិស័យ និងទាមទារឲ្យមានការដោះលែងសកម្ម​ជន​សិទ្ធិមនុស្ស និងកម្មករចំនួន ២៣ នាក់ដោយគ្មានលក្ខខណ្ឌ។

លោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា បាតុកម្មរបស់គណបក្សសង្រ្គោះ​ជាតិកន្លងទៅបានធ្វើមានភាពចលាចលក្នុងសង្គម និងបានបង្ករហូតដល់មនុស្សស្លាប់ និងរបួសជាច្រើន​នាក់។ ដូច្នេះហើយ ទើបសាលារាជធានីភ្នំពេញជូនដំណឹងទៅដល់សាធារណៈជន និងអង្គការសង្គម​ស៊ីវិលមួយចំនួន ផ្អាកធ្វើការជួបជុំ ដោយរងចាំសភាពការរបស់ប្រទេសវិលរកសភាពដើមវិញ។ លោក​បានបន្ថែមថា ការស្នើរសុំការលើកលែងទៅចំពោះមនុស្សចំនួន ២៣ នាក់ដែលជាជនអនាធិបតេយ្យ បង្កឲ្យមានអំពើហិង្សា ពុំមែនជាសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញនោះទេ។ ចំពោះបញ្ហានេះ លោក កើត ឆែ បានស្នើរឲ្យតំណាង​សហជីព និងសមាគមទាំង៩ ដោះស្រាយតាមផ្លូវច្បាប់វិញ។

ជាតំណាង​សហជីព និងសមាគមទាំង៩ នៅតែបន្តធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ បើទោះ​បីជាសាលារាជធានីភ្នំពេញមិនបានអនុញ្ញាតក៏ដោយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s