សាក្សី​៣​នាក់ នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ជុំវិញ​ការចោទប្រកាន់​លើ​ជន​ទាំង​២៣​នាក់

ពី VOD ដោយ កាន់ វិច្ឆិកា ថ្ងៃទី ២៨​ ខែមករា ឆ្នាំ ២០១៤ : ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​២៣​នាក់ ឲ្យដឹងថា សាក្សី ចំនួន​៣​នាក់ នឹង​ចូល​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង នៅ​រសៀល​នេះ ជុំវិញ​ការ​ចោទ​ប្រកាន់​លើ​ជនជាប់ចោទ​ទាំងនោះ​ថា បាន​ញុះញង់​បាតុករ​ឲ្យមាន​អំពើហិង្សា នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០​ដុល្លារ កាលពី​ថ្ងៃ​ទី​២ និង​៣ ខែ​មករា​។​

មេធាវី​សហភាព​ការងារ​កម្ពុជា ការពារ​ក្តី លោក វ​ន់ ពៅ គឺ​លោក គីម សុជាតិ ឲ្យដឹង​នៅ​ព្រឹក​នេះ​ថា ការចូល​ឆ្លើយ​បំភ្លឺ​របស់​សាក្សី ៣​រូបនេះ គឺ​ស្ថិតក្នុង​នីតិវិធី​សាកសួរ​របស់​ចៅក្រម​ស៊ើបអង្កេត ដែល​ធ្វើឡើង បន្ទាប់​ពី​តុលាការ បាន​សួរនាំ​ភាគី​ពាក់ព័ន្ធ​មួយចំនួន​រួចរាល់​ហើយ​។

មេធាវី​អង្គការ Solidality Center អ្នកស្រី ហេង ប៉ុង ឲ្យដឹង​ដែរថា សាក្សី ៣​រូបនេះ គឺ​ត្រូវ​បាន​បញ្ជាក់​ទទួលយក​ដោយ​ជនជាប់ចោទ​ផ្ទាល់ ដើម្បី​បំភ្លឺ​ដោះ​បន្ទុក ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​​ថា មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​នោះទេ​ «​សាក្សី​ដែល​កូនក្តី​យើង​គាត់​បញ្ជាក់​ថា អាច​ធ្វើ​ជា​សាក្សី​នៅក្នុង​រឿង​ហ្នឹង​បាន ហើយ​បាន​ជួប​ជាមួយ​គាត់ បញ្ជូន​ឈ្មោះ​នោះ​ទៅ​តុលាការ ដូច​ជា​តុលាការ​បាន​បាន​កោះហៅ​គាត់​ទៅ​បំភ្លឺ​»​។​​

​អ្នកស្រី ហេង ប៉ុង ឲ្យដឹងទៀតថា បណ្តឹងឧទ្ធរណ៍​ដែល​ក្រុម​មេធាវី បាន​ធ្វើឡើង ដើម្បី​ប្រឆាំង​សាលក្រម​សាលាដំបូង ដែល​បដិសេធ​ការស្នើសុំ​កូនក្តី​ទាំង​២៣​នាក់ ឲ្យនៅ​ក្រៅ​ឃុំ​នោះ គឺ​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាឧទ្ធរណ៍​ហើយ តែ​មិន​ទាន់​មាន​ការឆ្លើយតប​នៅឡើយ​ទេ​។

​ជុំវិញ​ការឆ្លើយបំភ្លឺ​ក្នុង​ហេតុការណ៍​នោះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ មានប្រសាសន៍ថា ក្នុង​ដំណើរការ​សាកសួរ​នេះ មន្ត្រី​ប៉េអឹម ៥​រូប ត្រូវបាន​បញ្ជូន​ទៅ​ឆ្លើយបំភ្លឺ​តាម​ការកោះអញ្ជើញ​របស់​តុលាការ កាលពី​ចុង​សប្តាហ៍​មុន​នេះ ក្នុង​លក្ខខណ្ឌ​បំពេញ​កាតព្វកិច្ច ជា​មន្ត្រី​មុខងារសាធារណៈ​ «​យើង​ត្រូវតែ​អនុវត្ត​តាម​នីតិវិធី របស់​តុលាការ​តាម​ច្បាប់​អាវុធហត្ថ មន្ត្រី​អនុវត្ត​ច្បាប់ ពី​មន្ត្រី​មាន​តួនាទី​ភារកិច្ច គាត់​គ្រាន់តែ​ត្រូវបាន​អញ្ជើញ​ឲ្យទៅ​បំភ្លឺ នៅក្នុង​ករណី​ផ្លូវ​វ៉េងស្រេង ជូន​តុលាការ​ដើម្បី​ឲ្យ​តុលាការគាត់​មានមូល​ដ្ឋា​ន​នៅ​ក្នុង​ការពិចារណា​»​។ ​​​

​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ចាន់ សុ​វ៉េ​ត យល់ថា ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ដំណើរការ​សាកសួរ​របស់​តុលាការ​នេះ ហាក់​មាន​ភាព​លាក់បាំង​ច្រើន​ចំពោះ​សាធារណជន និង​សង្គម​ស៊ីវិល​។ លោក​ថា តុលាការ ត្រូវតែ​ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ចំពោះ​ករណី​នេះ ដើម្បី​បង្ហាញ​ពី​អព្យាក្រឹត្យភាព​របស់ខ្លួ​ន​ «​ច្បាប់​តម្រូវ​យ៉ាង​ដូចម្តេច គឺ​យើង​ត្រូវតែ​ធ្វើ​ទៅ​តាម ករណី​កិច្ច​ហ្នឹង​។ នៅក្នុង​នីតិវិធី​ច្បាប់ បាន​ចែង​ច្បាស់​ណាស់ ភាគី​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​រឿងក្តី​និមួយៗ មាន​ភាគី​សហការី មាន​ការី​ដៃដល់ មាន​អ្នកផ្សំគំនិត មាន​ភស្តុតាង​អ្វី​ផ្សេងៗ​ទៀត ដែល​គេ​បាន​រក​។ អ៊ីចឹង​តុលាការ​នឹង​ស្វែងរក​លើ​ចំនុច​ទាំងអស់​នោះ​ឯង ខ្ញុំ​គិតថា​អញ្ចឹង​»​។​​

​គួរបញ្ជាក់​ថា ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​២ ខែ​មករា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង មនុស្ស​១០​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ចំណែក​ថ្ងៃទី​៣ ខែ​មករា ការប៉ះទង្គិច​ដូចគ្នា នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា បាន​បណ្តាលឲ្យ​កម្មករ​៥​នាក់​ស្លាប់ ១៣​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​ទៅ​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ក្នុង​ខេត្ត​កំពង់ចាម​៕IMG_8601

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s