លោក វន់ ពៅ បារម្ភ​ខ្លាច​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន

ពីthmeythmey ដោយ អ៊ីសា រ៉ហានី ថ្ងៃទី០៣​ ខែកុម្ភៈ ឆ្នាំ ២០១៤៖គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី៣ ខែកុម្ភៈ​នេះ មាន​រយៈពេល​មួយខែ​ហើយ ដែល​លោក វន់ ពៅ ត្រូវ​ជាប់​ឃាំង ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្រោម​ការចោទប្រកាន់រ​បស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ។ សុខភាព​របស់លោក វន់ ពៅ កាន់តែ​ទ្រុឌទ្រោម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារ​ជំងឺ​ចាស់​ប្រចាំកាយ។ តាម​ការបញ្ជាក់​ពី​គ្រួសារ​លោក នៅពេលនេះ​លោក​មាន​អាកា​រៈ​ស្ពឹក​ខ្លួន មួយ​ចំហៀង។ បញ្ហា​នេះ​ធ្វើ​ឲ្យ​លោក​បារម្ភ ខ្លាច​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​នៅ​ថ្ងៃ​ណាមួយ ។

ភរិយា​លោក វន់ ពៅ អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ថ្លែងប្រាប់​គេហទំព័រថ្មីៗនៅ​រសៀល​នេះ​ថា អាកា​រៈ​ប្តី​អ្នកស្រី​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែពិបាកទៅ។ បើតាម​ការបញ្ជា​ក់រប​ស់​ភរិយា សកម្មជន​សិទ្ធិមនុស្ស​រូបនេះ លោក វន់ ពៅ ចេះតែមាន​អាកា​រៈ ចង់​ក្អួតចង្អោរ ព្រោះ​ជំងឺ​ក្រពះ របស់លោក។ អ្នកស្រី​បន្តថា៖« គាត់​បាន​ប្រាប់​ខ្ញុំ ពេល​ទៅសួរសុខទុក្ខ​គាត់​កាលពី៣ថ្ងៃមុន​ថា ចេះតែ​ចង់​ក្អួត គេង​មិន​លក់ ស្ពឹកៗខ្លួន។ គាត់​លួច​ប្រាប់​ខ្ញុំ​ថា ខ្លាច​ស្លាប់​មួយ​ចំហៀង​ខ្លួន…»។

លោក វន់ ពៅ ត្រូវបាន​ដាក់​ឃុំ​ជាមួយ​អ្នក​ជាប់​ឃាំង​ដ​ដៃ​ទៀត​ជាង១០០នាក់ ក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ក្នុង​ខេត្តកំពង់ចាម។ បើតាម​លោក វន់ ពៅ ដែល​បាន​រៀបរាប់​ប្រាប់​ភរិយា​អំពី​សុខ ទុក្ខ​ខ្លួន​នៅ​ទីនោះ បាន​បញ្ជាក់ថា ភាគច្រើន​នៃ​អ្នក​ជាប់​ឃាំង ជា​អ្នកមាន​ជំងឺ ដូចជា​ជំងឺអេដស៍ ជាដើម។

អំឡុង​ជាប់ពន្ធនាគារ​រយៈពេល​មួយខែ​តាំងពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ អ្នកស្រី ប្រាក់ សុ​វណ្ណា​រី បាន​និយាយថា អ្នកស្រី បាន​ចុះសួរសុខទុក្ខ​ប្តី​ចំនួន៧ដង​ហើយ។ ក្នុងជំនួប​ដែល មាន​រយៈពេល១៥នាទី​ក្នុង​មួយលើកៗ អ្នកស្រី សុ​វណ្ណា​រី បាន​សង្កេតឃើញ​លោក វន់ ពៅ មាន​រាង​ស្គម ព្រោះតែ​ការហូបចុក​មិនបាន​គ្រប់គ្រាន់។ អ្នកស្រី​ពន្យល់ថា៖« ពេល​ខ្ញុំ​បាន​ទៅ មើល​គាត់​ទៅ ទើបបាន​ទិញ​អាហារ​ពី​ក្រៅ​ឲ្យ​គាត់​ខ្លះ ពឹង​របប​ក្នុង​ពន្ធនាគារ ហូប​អត់​កើត​ទេ ទើប​ធ្វើ​ប្តី​ខ្ញុំ​ស្គម​ខ្លាំង​មែនទែន»។

សព្វថ្ងៃនេះ អង្គការ​លីកាដូ បាន​ជួល​ឡាន​មួយគ្រឿង ដើម្បី​ឲ្យ​អ្នកស្រី​ងាយស្រួល​ឡើង​ចុះ​សួរ សុខទុក្ខ​គ្រួសារ។ ទោះជា​យ៉ាងណាក៏ដោយ ថ្លៃ​សេវាផ្សេងៗដូចជា សាំង​ឡាន និង​ការចំនាយ ដទៃទៀត គឺ​ត្រូវ​ក្រុមគ្រួសារ​ចំនាយ​ដោយ​ខ្លួនឯង​ទាំងស្រុង។

អ្នកស្រី សុ​វណ្ណា​រី ថ្លែងថា៖« ខ្ញុំ ចំនាយ​អស់ពី​ខ្លួន​ហើយ។ នៅពេល​ចុះទៅម្តងៗ ត្រូវ​ចាក់​សាំង៥០ដុល្លារ ទិញ​ថ្នាំ របស់របរ និង​ទុក​ឲ្យ​គាត់​ចាយ សរុប​ទាំងអស់​ជិត២០០ដុល្លារ។ សរុបមក​ដល់ពេលនេះ ខ្ញុំ​ចំណាយ​អស់ ប្រមាណ២០០០ដុល្លារ»។

ទាក់ទង​ទៅនឹង​ការចុះ​សួរសុខទុក្ខ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​ស្អែក ភរិយា លោក វន់ ពៅ ថ្លែងថា អ្នកស្រី​បានទទួល​ទូរស័ព្ទ​ពី​មន្ត្រី​បក្ស ថា​ពួកគេ​នឹង​ចុះទៅ​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ទី​ដែល​លោក វន់ ពៅ សកម្មជន​សិទ្ធិមនុស្ស រួម​និង​កម្ម​ករទាំង២៣នាក់ ត្រូវ​ជាប់ ឃុំឃាំង។ «ខ្ញុំ​នឹង​ទៅជា​មួយ​ពួកគេ តែ​ប្រហែល​ទៅ​ឡាន​ផ្សេងគ្នា ព្រោះ​ត្រូវ​ទិញ​របស់របរ មួយចំនួន។ ខ្ញុំ​មិន​រំពឹងថា គេ​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ចូលជួប​ប្តី​ខ្ញុំ​ទេ ព្រោះ​មាន​លិខិត​បដិសេធ​រួចហើយ»។

ការសុំ​នៅក្រៅ​ឃុំ​របស់លោក វន់ ពៅ ពី​សំណាក់​មេធាវី រហូតមកដល់​ថ្ងៃនេះ មិនទាន់ មានការ​ឆ្លើយតប​នោះទេ។ លោកស្រី តាំង សុគន្ធា មេធាវី​ការពារ​ក្តី​លោក វន់ ពៅ បាន​ប្រាប់​គេហទំព័រ​សារព័ត៌មានថ្មីៗដោយ​ខ្លី​ថា៖«គ្មាន​ការឆ្លើយតប​បែបណា នោះទេ ទើប​រឿងនេះ​ត្រូវ​ឡើងដល់​សាលាឧទ្ធរណ៍»។ ទោះជា​យ៉ាងណាក៏ដោយ ថ្ងៃ​បើកសវនាការ​នៅ​សាលាឧទ្ធរណ៍ ត្រូវបាន​មេធាវី​នៃ​អង្គការ​លីកាដូ រូបនេះ ស្រពិចស្រពិល ប៉ុន្តែ​លោកស្រី​ថា ប្រហែល​អំឡុង​ពាក់ កណ្តាលខែ​កុម្ភៈ​នេះ៕3b37b3d2035eb80002a5b2736b58bacf

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s