​បេក្ខជន​តំណាងរាស្ត្រ CNRP និង​ក្រុមគ្រួសារ ខកចិត្ត​ដែល​មន្ត្រី​ពន្ធនាគារ មិន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ជាប់​ឃុំ​២៣​នាក់​

ពី VOD ដោយ៖​ ​កាន់ វិច្ឆិកា និង ណាត សុភាព​ ថ្ងៃអង្គារ ទី4 ខែកុម្ភៈ ឆ្នាំ2014 ៖បេក្ខជន​ជាប់ឆ្នោត​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) និង​ក្រុមគ្រួសារ ដែល​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​២៣​នាក់ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង សម្តែង​ការខកចិត្ត បន្ទាប់​ពី​ប្រធាន​ពន្ធនាគារ​មិន​អនុញ្ញាត ឲ្យ​ចូលជួប​សា​ច់​ញាតិ​របស់​ខ្លួន​។

​អ្នក​ដែល​បាន​ទៅ​សួរសុខទុក្ខ​អ្នក​ទាំង​២៣​នាក់​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​អង្គារ​នេះ​រួមមាន សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ៦​រូប បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ១០​រូប និង​ក្រុមគ្រួសារ​អ្នក​ជាប់​ឃុំ​ប្រមាណ ៥០​នាក់​។​

ជាមួយគ្នានោះដែរ គេសង្កេតឃើញមាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងទាហាន រាប់សិបនាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខយ៉ាងតឹងរឹង នៅមុខពន្ធនាគារត្រពាំងថ្លុង និងតាមដងផ្លូវទៅកាន់ទីនោះ។

​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ក្នុងនាម​តំណាង​ឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត និង​ក្រុមគ្រួសារ​អ្នក​ជាប់​ឃុំ មានបំណង​ចង់​ចូល​សួរសុខទុក្ខ និង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​របស់​អ្នក​ទាំង ២៣​នាក់ ក្នុង​ពន្ធនាគារ​តែប៉ុណ្ណោះ ប៉ុន្តែ​បែរជា​ត្រូវ​មន្ត្រី​ពន្ធនាគារ​រារាំង​ទៅវិញ​។ លោក សុន ឆ័យ បានចាត់ទុក​ការរារាំង​នេះ​ជា​ភាពមិនប្រក្រតី​មួយ ដែល​មិន​គួរ​ឲ្យ​កើតមានឡើយ​ «​គ្រាន់តែ​មក​សុំ​ជួប​គ្រួសារ ហើយ​ធ្លាប់​ឲ្យ​ជួប​សោះ ហើយ​គ្រាន់បើ​ថា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ថា​មិន​ទាន់​គ្រប់​ល​លក្ខណៈ រើសអើង​បក្ស​អី​អានោះ​យើង​ថា តែ​ព្រឹទ្ធសភា​មាន​ពាក់​ស្លាក​ល្អ​ណាស់​មក​ជាមួយ តែ​មិនឲ្យ​ចូលដែរ បានន័យថា​ក្នុង​ព​ញ​រឹទ្ធ​សភា​មាន​ខុស​បក្ស​ដែរ ហើយ​ខ្ញុំ​មិន​ជឿ​ថា​គ្រាន់តែ​ព្រឹទ្ធសភា​ចូលជួប​មន្ត្រី​ពន្ធនាគារ​ហ្នឹង​ក៏​មិនឲ្យ​ចូលដែរ ហ៊ុំ​ព័ន្ធរបង​ពី​នេះ​ទៅ​ហើយ ចឹង​ខ្ញុំ​ថា​ភាពមិនប្រក្រតី ភាព​អសកម្ម​ហ្នឹង​មិនគួរ​មាន​សោះ​»​។​

ភរិយា​លោក វ​ន់ ពៅ អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ប្រាប់ VOD ថា អ្នកស្រី​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ នៅពេល​ដែល​អ្នកស្រី​ខំ​ធ្វើ​ដំណើរ​ទៅ​តាំងពី​ព្រឹក​ ដើម្បី​ជួប​ស្វាមី និង​លើកទឹកចិត្ត ខណៈ​ដែល​ស្វាមី​របស់​អ្នកស្រី​កំពុងមាន​ជំងឺ​ធ្ងន់ ប៉ុន្តែ​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​បដិសេធ​ទៅវិញ​ «​សម្តី​របស់​តំណាងរាស្ត្រ​គេ​ថា គេ​នឹង​អនុញ្ញាតឲ្យ​ចូល​ទៅ​ជួប​ប្រសិនបើតំ​ណាងរា​ស្ត្រអ​ត់​នៅ ចឹង​ខ្ញុំ​នៅ​រងចាំ​តទៅទៀត ព្រោះ​ខ្ញុំ​ចង់​ជួប​ស្វាមី​របស់​ខ្ញុំ ដោយសារ​តែ​ស្វាមី​នាង​ខ្ញុំ​មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ ហើយ​សុខភាព​របស់​គាត់​ក៏​មិន​ល្អ​ទៅ​ទៀត ហើយ​គាត់​ក៏​ត្រូវការ​កម្លាំង​ចិត្តខ្លាំង​បំផុត​ពី​ភរិយា​របស់​គាត់​ផងដែរ​»​។​​

​ជាមួយគ្នា​នោះ​ដែរ ប្អូនស្រី​របស់​អ្នក​កំពុង​ជាប់​ឃុំ​ម្នាក់ទៀត អ្នកស្រី ប៉ាង សំណាង បាន​សម្តែង​ការខកចិត្ត​ដូចគ្នានេះដែរ ដែល​មិន​បាន​ជួប​មុខ​បងប្រុស​។ អ្នកស្រី អំពាវនាវ​ដល់​អង្គកា​រ​សង្គម​ស៊ីវិល រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ជួយ​អន្តរាគមន៍​ឲ្យ​អ្នក​ជា​ប់​ឃុំ​ទាំង​២៣​នាក់​នោះ បាន​ស្ថិតនៅ​ក្រៅ​ឃុំ​ផង​ «​មាន​អារម្មណ៍​ថា​អស់​សង្ឈឹម​ក្នុង​ចិត្ត​នៅពេល​ដែល​មក​ហើយ​គេ​មិន​ឲ្យចូល ព្រោះ​អី​ផ្លូវ​ដែល​ពួក​ខ្ញុំ​មក​ហ្នឹង​គឺ​ឆ្ងាយ​ណាស់​»​។​​

​អ្នក​ទាំង​២៣​នាក់ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​នោះ មាន​លោក ​វ​ន់ ពៅ ប្រធាន​សមាគម IDEA លោក ចាន់ ពុទ្ធិ​ស័ក្ត តំណាង​សហគមន៍​បឹងកក់ លោក ថេង សាវឿន ប្រធាន​បណ្តាញ​កសិករ និង​កម្មករ​ចំនួន​២០​នាក់​ទៀត​។ ពួកគាត់​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា នៅពេល​ដែល​ពួកគាត់​ចូលរួម​តវ៉ា ជាមួយ​កម្មករ​ទាមទា​រ​ប្រាក់​ឈ្នួល​អប្បបរមា ១៦០​ដុល្លារ ក្នុង​មួយ​ខែ នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ​។​

ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង លោក គា សុ​វណ្ណា មានប្រសាសន៍ថា ការ​មិន​អនុញ្ញាតឲ្យ​ចូលជួប​សួរសុខទុក្ខ​អ្នក​ទាំង​២៣​នាក់​នេះ ដោយសារ​លោក​ខ្លាច​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​។ លោក​ថា ការអនុញ្ញាត​ឲ្យមាន​ចូ​ល​ជួប​ណាមួយ លុះណាតែ​មាន​លិខិតអនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ​នៃ​ក្រសួង​មហាផ្ទៃ​ជា​មុន​សិន​ «​ព្រឹទ្ធសភា​ក៏​ដោយរ ដ្ឋ​សភា​ក៏​ដោយ ធ្វើ​សេចក្តី​ជម្រាប​ទៅ​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ឥ្យ​មាការ​ជម្រាប​មក ខ្ញុំ​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​អគ្គ​ពន្ធ​នា​គារ គឺ​ឲ្យចូល គឺ​ខ្ញុំ​ឲ្យចូល​»​។​

VOD មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជីវ កេង បានទេ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​។

ប្រធាន​កម្មវិធី​សិទ្ធិ​ទទួលបាន​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) លោក ឡាយ សុវត្ថា​រ៉ា មានប្រសាសន៍ថា ការ​រារាំង​មិន​ឲ្យ​សាច់ញាតិ​ចូលជួប​សួរសុខទុក្ខ អ្នក​ដែល​កំពុង​ជាប់​ពន្ធនាគារ​នេះ គឺជា​ការរំលោភ​សិទ្ធិពល​រដ្ឋ និង​មិន​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​ «​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ទូទៅ ដែល​មាន​សិទ្ធិ ទាំង​មេធាវី​ក៏​អាច​ជួប​នឹង​កូនក្តី ទាំង​ក្រុម​គ្រួសារ​ក៏​អាច​ជួប និង​មិត្តភក្តិ​ដែល​មាន​ប្រយោជន៍​ជួយ​អ្នក​ដែល​ជាប់ចោទ ឬ​អ្នក​ដែល​ជាប់​ទោស​ហ្នឹង​មាន​សេរីភាព​ក្នុង​ការពិភាក្សា​គ្នា​បាន ហើយ​ការ​ដែល​មិន​អនុញ្ញាត​សោះ អាហ្នឹង​ខ្ញុំ​គិតថា​ជា​ការ​ដែល​មិន​ត្រឹមត្រូវ ហើយ​ជា​ការរំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​»​។​​

​កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ប្រធាន​សាលាដំបូង​ រាជធានី​ភ្នំពេញ ដើម្បី​សុំ​ជួប​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​នោះ ប៉ុន្តែ​រហូត​មក​ពេល​នេះ នៅ​មិនទាន់​មាន​ការឆ្លើយតប​នៅឡើយ​ទេ​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បាន​ដាក់​លិខិត​ស្នើ​សុំ​ជួប​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំងនោះ ម្តង​រួចមកហើយ កាលពី​ពាក់កណ្តាល​ខែ​មករា ប៉ុន្តែ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធាន​ភ្នំពេញ បដិសេធ​៕Cambodian soldiers escort a worker who had been taking part in a protest after clashes broke out, on the outskirts of Phnom Penh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s