សហជីព​កម្មករ​៩​ត្រៀម​ធ្វើ​មហា​បាតុកម្ម​លើក​ទី​២​ឆាប់ៗ​នេះ

ពី RFA ដោយ ដែន អយុធ្យា ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ៖មេដឹកនាំ​សហជីព​និង​សមាគម​ធំៗ​ចំនួន ៩​ស្ថាប័ន ត្រៀម​ដឹក​នាំ​ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង ធ្វើ​មហា​កូដកម្ម​ជា​លើក​ទី​២ នៅ​ពេល​ដ៏​ឆាប់​​​ខាង​មុខ ដើម្បី​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ជូន​កម្មករ ១៦០​ដុល្លារ និង​​ស្នើ​ឲ្យ​ដោះ​លែង​មនុស្ស ២៣​នាក់​ពី​ពន្ធនាគារ​ត្រពាំងផ្លុង។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ កុម្ភៈ មេដឹកនាំ​សហជីព​ធំៗ​ទាំង​៩ នឹង​ជួប​ប្រជុំ​ដើម្បី​កំណត់​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ជា​លើក​ទី​២ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កុម្ភៈ។ លោក​ព្រមាន​ថា មហា​កូដកម្ម​របស់​ក្រុម​កម្មករ​នៅ​ទូទាំង​ប្រទេស ទំនង​ជា​មិន​អាច​ជៀស​ផុត​ទេ បើ​រដ្ឋាភិបាល​មិន​ពិចារណា​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ឲ្យ​បាន​សមរម្យ និង​មិន​ព្រម​ដោះលែង​មនុស្ស​ទាំង ២៣​នាក់​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ចាប់​ខ្លួន​មេដឹកនាំ​សមាគម សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​សរុប​ចំនួន ២៣​នាក់ ដាក់​ពន្ធនាគារ។ ​ការ​ចាប់​ខ្លួន​នេះ​គឺ​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​អាជ្ញាធរ​ជាមួយ​ក្រុម​កម្មករ​ទាមទារ​ប្រាក់​ខែ​គោល​ ១៦០​ដុល្លារ នៅ​​តំបន់​សេដ្ឋកិច្ច​ពិសេស​កំបូល តាម​ផ្លូវ​ជាតិ​លេខ​៤ និង​​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ។

ទោះ​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី និង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ថ្លែង​ថា បើ​ការ​ធ្វើ​បាតុកម្ម ឬ​កូដកម្ម មាន​ច្បាប់​អនុញ្ញាត គឺ​សមត្ថកិច្ច​ត្រៀម​កម្លាំង​ដើម្បី​ការពារ​សន្តិសុខ ប៉ុន្តែ​បើ​មិន​មាន​ច្បាប់​ពី​អាជ្ញាធរ​ទេ សមត្ថកិច្ច​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

យ៉ាង​នេះ​ក្តី មេ​ដឹកនាំ​សហជីព​កម្មករ​ទាំង ៩ បាន​ត្រៀម​រៀបចំ​បោះ​ពុម្ព​ខិត្តប័ណ្ណ​ស្ដី​ពី​គម្រោង​ធ្វើ​មហា​កូដកម្ម​ជា​លើក​​ទី​២ ចំនួន ៥​ម៉ឺន​សន្លឹក សម្រាប់​ចែក​ជូន​ក្រុម​កម្មករ​តាម​រោងចក្រ​នៅ​ទូទាំង​ប្រទេស​ឲ្យ​ចូល​រួម​ឲ្យ​បាន​ច្រើន៕
image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s