ពិធីបួងសួងដើម្បីទាមទារអោយមានការដោះលែង អ្នកទាំង២៣ នាក់

កាលពីព្រឹកថ្ងៃទី ០៧ខែកុម្ភៈ ឆ្នាំ២០១៤ នៅម៉ោង៨:០០នាទីក្រុមការងារដើម្បីសន្តិភាពបានធ្វើពិធីបូងសួង សុំអោយមានការដោះលែងអ្នកទាំង២៣នាក់ដែលកំពុងជាប់ ឃុំឃាំងនិងការចោទប្រកាន់ ដែលកំពុងជាប់ពន្ធធនាគានៅក្នុងខេត្តកំពុងចាម។ការជួបជុំគ្នានេះបានធ្វើឡើងនៅខាងមុខព្រះអង្គរដងកើរ ដែលមានអ្នកចូលរួមពីសំណាក់បណ្ដាញព្រះសង្ឃឯករាជ្យ សហគមន៏បឹងកក់ ក្រុមផ្ទះសាមគ្គី ព្រមទាំងបណ្ដាញ អង្គការសង្គស៊ីវិល និងដៃគូផ្សេងៗទៀត ប្រមាណ ២០០នាក់។
1616634_631914770189498_706045807_n
ក្នុងការជួបជុំគ្នានេះគឺគ្រាន់តែធ្វើការបួងសួងនៅខាងមុខព្រះអង្គដងកើរ ហើយមានការព្រលែងចាប បង្ហោះប៉េងប៉ោង ដែលជានិត្តរូបនៃសន្តិភាព ក្នុងការទាមទារអោយមានការដោះលែងអ្នកទាំង២៣អោយមានសេរីភាពវិញ ព្រមទាំងមានសេរីភាពពិតប្រកដនៅក្នុងសង្គម។
យើងសង្កេតឃើញថាក្នុងការជួបជុំគ្នានេះពុំមានការរារាំងពីសំណាក់អាជ្ញាធរ័មានសម្ថកិច្ចដូចលើកមុនៗឡើយ ហើយក៏ជាថ្ងៃឧបោសថសីលដែលបងប្អូនខ្មែរគោរពព្រះពុទ្ធសាសនាទៅអុចធូប បួងសួងសុំសេចក្ដីសុខនៅកន្លែងព្រះអង្គដងកើផងដែរ។
គួរបញ្ជាក់ផងដែរថាអ្នកទាំង២៣នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៤ នៅខាងមុខរោងចក្រ យាតជីង និងនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៤ នៅផ្លូវវេងស្រេងហើយត្រូវបានបញ្ជូនទៅដាក់នៅមណ្ឌលកែប្រែទី ៣ក្នុងខេត្តកំពង់ចាម។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s