តំណាង​សហជីព​ទាមទារ​​ឲ្យ​ដោះលែង​មនុស្ស​២១​នាក់​និង​ដំឡើង​ប្រាក់​ខែ​​ឲ្យ​កម្មករ

ពី Rfa ដោយ វោហារ ជាតិ ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០១៤ :មនុស្ស​​ប្រមាណ ៣០០​នាក់ និង​តំណាង​​សហជីព​ជាង ១០ ជួបជុំ​គ្នា​ធ្វើ​ពិធី​បួង​សួង​តាម​បែប​សាសនា​នៅ​ព្រះអង្គ​ដង​កើ មុខ​ព្រះ​បរម​រាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ដើម្បី​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​និង​ថៅកែ​រោងចក្រ​ជួយ​ដោះស្រាយ​បញ្ហា​ ៧​ចំណុច​ទៀត ដែល​កម្មករ​កំពុង​ប្រឈម។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ថា ក្រៅ​ពី​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល តំណាង​សហជីព​បាន​ទាមទារ​ចំណុច​ជាច្រើន​ទៀត ដូចជា៖ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​គុក​ត្រពាំង​ផ្លុង ២១​នាក់ វែក​មុខ​រក​អ្នក​បាញ់​សម្លាប់​កម្មករ​ពេល​ធ្វើ​បាតុកម្ម​កន្លង​មក​យក​ទៅ​ ផ្ដន្ទាទោស និង​ផ្ដល់​ប្រាក់​សំណង​ដល់​កម្មករ សុំ​ឲ្យ​លុប​ចោល​ការ​ហាម​កម្មករ​ជួបជុំ​គ្នា​តាម​ទី​សាធារណៈ​ជាដើម។

ចំពោះ​ភាគី​រោងចក្រ​វិញ លោក អាត់ ធន់ បន្ត​ថា តំណាង​សហជីព​សុំ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​ខែ​ឲ្យ​កម្មករ​ដែល​លោក​ថៅកែ​បាន ​កាត់​អំឡុង​ពេល​ធ្វើ​បាតុកម្ម និង​សុំ​ឲ្យ​កម្មករ​ដែល​ថៅកែ​បណ្ដេញ​ចេញ​ពី​ការងារ​ក្នុង​អំឡុង​ពេល​ធ្វើ​ បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​កន្លង​មក​ចូល​ធ្វើ​ការ​វិញ។

ចំណែក​ឯ​អ្នក​ភូមិ​បឹងកក់ បុរីកីឡា និង​សហគមន៍​ថ្មគោល នៅ​ថ្ងៃ​នេះ​ដែរ នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង ២១​នាក់ ដែល​រដ្ឋាភិបាល​ចាប់​ខ្លួន​ពេល​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​របស់​ កម្មករ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៤ កន្លង​ទៅ។

អ្នកស្រី ទេព វន្នី សកម្មជន​តវ៉ា​ការពារ​ដី​ពី​ការ​រឹប​អូស​នៅ​ភូមិ​បឹងកក់ ឲ្យ​ដឹង​ថា ការ​ដាក់​ញត្តិ​នេះ​ជា​ការ​ពញ្ញាក់​ស្មារតី​រដ្ឋាភិបាល​ឲ្យ​ដោះលែង​អ្នក​ ទាំង ២១​នាក់​ផង និង​ជា​ការ​ដាស់​អារម្មណ៍​មន្ត្រី​តុលាការ​ឲ្យ​កាត់​ក្ដី​អ្នក​ជាប់​គុក​ ទាំង ២១​នាក់​នោះ​ដោយ​យុត្តិធម៌​ផង។

អ្នកស្រី​បន្ត​ថា៖ «យើង​ដាក់​ញត្តិ​ថ្ងៃ​នេះ​ទៅ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល ដើម្បី​ជំរុញ​ឲ្យ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ទាំង ២១​នាក់​​ផង ព្រោះ​ថ្ងៃ​ទី​១១ (កុម្ភៈ) ស្អែក​នេះ អ្នក​ទាំង ២១​នាក់​អ្នក​នោះ​ត្រូវ​ឡើង​តុលាការ​ហើយ»1622765_538553562909533_488915990_n(1)

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s