សហជីពធំៗប្ររព្ធទិវារសកម្មភាពជាសកលជំរុញឲ្យមានការដោះលែង ២៣នាក់

នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៤ សហសព័ន្ធ សមាគម សហជីព ចំនួន១៦ បានធ្វើសន្និសិទការសែត និងបង្ហោះ ប៉េងប៉ោង ជានច្រើនកន្លែងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ក្នុងពេលជាមួយគ្នា។

IMG_0515

ក្រុមប្រជាពលរដ្នជាច្រើនរយនាក់ មកពីបណ្តាអង្គការ សហព័ន្ធ សមាគម សហជីពបាន​ធ្វើការបង្ហោះប៉េង​ប៉ោង​ជាច្រើន​កន្លែងព្រមៗ គ្នាក្នុងពេលតែមួយ នៅក្នុងទីក្រុងភ្នំពេញ និងបណ្តា​ខេត្តមួយចំនួន ក្នុងគោលបំណងជំរុញ​ឲ្យមានការតំឡើងប្រាក់ខែ១៦០ដុល្លារ និងដោះលែង អ្នកទាំង ២៣ នាក់ដោយឥតលក្ខខណ្ឌ។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជា បានមានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងការប្ររព្ធកម្ម​វិធីនៅថ្ងៃនេះ គឺមានជំរុញឲ្យមានការដោះលែង អ្នកទាំង ២៣នាក់ដោយគ្មានលក្ខខណ្ឌ។​ លោកបានបន្ថែមថា ប្រសិនបើនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៤ នេះមិនមានការដោះលែង អ្នកទាំង ២៣ នាក់នោះទេ ថ្នាក់ដឹងនាំសហព័ន្ធ សហជីព សមាគមនឹងដឹកនាំកម្មករធ្វើមហាបាតុកម្មទូទាំងប្រទេស។

លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា បានប្រសាសន៍ថា សហព័ន្ធ សហជីពចំនួន ១៦ ដែលបានធ្វើការជួបជុំគ្នានៅថ្ងៃនេះ ដើម្បីបង្ហាញពីជំហររួមក្នុងការតស៊ូឲ្យមានការដោះលែង អ្នកទាំង ២៣នាក់ និងតំឡើប្រាក់ខែជួនកម្មករឲ្យបាន ១៦០ដុល្លាសម្រាប់កម្មករគ្រប់វិស័យ។ លោកក៏បានផ្ញើរ​សារទៅដល់រដ្ឋាភិបាលថា សុំឲ្យដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបញ្ឈប់ការបំផិតបំភ័យដល់ថ្នាក់ដឹងនាំ​សហជីព។

នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៤ នេះផងដែរ ក៏មានប្រទេសចំនួន ២២ បានបង្ហោះប៉េង​ប៉ោង​នៅ​មុខ​ស្ថាន​ទូត​ប្រទេស​កម្ពុជាប្រចាំប្រទេស​ទាំងនោះ និងប្រទេសជាង ២០០ផ្សេងទៀតដែលមិនមានស្ថានទូតកម្ពុជាក៏មានការ​បង្ហោះ​​ប៉េង​ប៉ោង សុំឲ្យដោះលែង អ្នកទាំង ២៣នាក់ និងតំឡើងប្រាក់ខែ ១៦០ដុល្លារ​សម្រាប់​កម្មករ​គ្រប់​វិស័យផង។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s