សាលាឧទ្ធរណ៏សម្រេចឃុំខ្លួនអ្នកទាំ២១នាក់បន្ត

ភ្នំពេញ:សាលដីការដែលសម្រេចដោយសាលាឧទ្ធរណ៏ការពី

ព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៤ បាន សម្រេចបន្ត ឃុំខ្លួនសកម្មជនសិទ្ធិមនុស្សនិង វីរៈកម្មករទាំង២១នាក់បន្តទៀត

ទោះបីជា មាន ការ ស្នើរ សុំអោយនៅក្រៅឃុំ ពីសំណាក់មេធាវីការពារក្ដី និងអ្នកការស្រែកដាក់សម្ពាធពី​ ក្រុមសកម្មជន សិទ្ធិមនុស្ស និងពីព្រះសង្ឃដែលមានអ្នកចូលរួមប្រមាណ៣០០នាក់អង្គ នៅរបងខាងមុខសាលាឧទ្ធរណ៏។

ក្រុមសកម្មជនសិទ្ធិមនុស្ស សហជីបបណ្ដាញព្រះសង្ឃឯករាជ្យសហគមន៏ សមាគមបាន ឈរស្រែកទាមទារព្រមទាំងមានការលើកជាបដាដើម្បី

អោយមានការដោះលែងអ្នកទាំង២១នាក់ដោយគ្មានលក្ខខណ្ឌ័។ក្នុងចំនោមអ្នកទាំង២១នាក់រួមមាន លោក វន់ ពៅ​ ប្រធាន សមាគម  ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅ ប្រពន្ធ័ លោក ថេង សាវឿន អ្នកសម្រប សម្រួលសម្ព័ន្ធកសិករកម្ពុជា លោក ចាន់ពុទ្ធិស័ក្ខ សកម្មជន​សិទ្ធិមនុស្ស​នៃ​សហគមន៍​ តំបន់​បឹងកក់  ​ព្រម​ទាំង​កម្មករ ​១៨ ​​នាក់​ផ្សេង​ទៀត ដែលកំពុងនិងត្រូវបានឃុំខ្លួនក្នុង មណ្ឌល កែប្រែទី៣ ត្រពាំងផ្លុង។

លោកណៃ វ៉ាន់ដា បានថ្លែងថា” ក្នុងនាមយើងជាអ្នកការពារ​សិទ្ធិមនុស្ស​យើងមាន​ការសោក​ស្ដាយ​ហើយនិងផ្កោលទោសដល់តុលាការនិងមន្ត្រីដឹកនាំនយោបានជាន់ខ្ពស់ ដែលមិនព្រម​ធ្វើ​​​ការ​​​​ដោះលែងអ្នកទាំង២១រូប ដោយគាត់គ្រាន់តែធ្វើបាតុកម្មអហិង្សារបញ្ចេញមតិ​ស្នើរ​សុំ​ប្រាក់​​បៀវត្តន៏​អោយរស់ តែប៉ុន្នោះ”។

គួរបញ្ជាក់ផងដែរថារ នេះជាការកាត់ក្ដី និងស្នើអោយមានការដោះលែងលើកទី២ ហើយ បន្ទាប់ពីមានការចាប់ខ្លួនកាលពីថ្ងៃទី ២ខែមករា ឆ្នាំ២០១៤ នៅតំបន់រោងចក្រយ៉ាត់ ជីង ពី សំណាក់កងទ័ពឆត្រ័យោង៩១១និងនៅថ្ងៃទី៣ខែមករា ឆ្នាំ២០១៤នៅតំបន់ផ្លូវវេងស្រេង ដោយចោទ​ប្រកាន់​ពីបទ“ការប្រើហឹង្សា​ដោយ​ចេតនា​និង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​រោង​ចក្រ“។

IMG_9547

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s