ក្រុម​សហជីព​នឹងធ្វើ​មហា​កូដកម្ម​​ទ្រ​ទ្រង់​​ធំ​ខែក្រោយ បើ​គ្មាន​ដំណោះ​ស្រាយ

ពី ភ្នំពេញប៉ុស្ដិ៏ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៤ ដោយ​ មុំ គន្ធា ៖​ភ្នំពេញៈ​ក្រុម​សហជីពធំៗ ១០ បាន​ប្រជុំគ្នា​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ និង​បាន​សម្រេចយក​ជា​យុទ្ធសាស្ត្រ ៥​ចំណុច ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ចំនួន ៧ បើ​មិន​ដូច្នេះ​ទេ នឹង​ឈានដល់​ការធ្វើ​មហា​កូដកម្ម​ទ្រង់ទ្រាយ​ធំ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ១២-១៩ ខែ​មិនា ដោយ​កម្មករ​ទាំងអស់​នឹង​ឈប់សម្រាក​នៅផ្ទះ​ដោយ​មិន​ទៅធ្វើ​ការ។

បើលទ្ធផល​នៃ​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃនេះ គឺ​ក្រុម​សហជីព​ទាមទារ ៧ចំណុច គឺ​ឲ្យ​មានការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង២៣នាក់ និង​ទម្លាក់​ការចោទប្រកាន់​លើ​ពួកគេ​ទាំងអស់, ស្នើ​ឲ្យ​មានការ​ចរចារ​ដំឡើង​ប្រាក់ខែ​គោល​កម្មករ ១៦០$ ឡើងវិញ, ត្រូវ​ដាក់ទោស​ជនល្មើស​ដែល​បាន​ប្រើ​អំពើហិង្សា​លើក​ម្មករ​នៅ​រោងចក្រ យ៉ាក​ឃី​ន និ140211_06bង​នៅ​ផ្លូវ​វេ​ង​ស្រេង និង​ទាមទារ​ឲ្យ​មានការ​ផ្តល់​សំណង​ដល់​ជនរងគ្រោះ និង​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នោះ។

កិច្ចប្រជុំ​ក៏​សម្រេច​ទាមទារ​ឲ្យ​តំណាង​ក្រុមហ៊ុន ដក​ពាក្យបណ្តឹង​ដែល​ប្តឹង​លើ​សហជីព​កម្មករ និង​ត្រូវ​ទទួលយក​កម្មករ ឲ្យ​ចូលធ្វើការ​វិញ ជាពិសេស​ត្រូវ​ទូទាត់​ប្រាក់​ឈ្មួ​ល ប្រាក់រង្វាន់​របស់​កម្ម​ករ​វិញ ក្នុងអំឡុងពេល​កម្មក​រ​ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ពេលកន្លងមក។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា មុននឹង​ឈានដល់​ការធ្វើ​មហា​កូដកម្ម​នៅ​ខែក្រោយ ក្រុម​សហជីព​បាន​ព្រមព្រៀង​ជា​យុទ្ធសាស្ត្រ ៥ចំណុច គឺ​ធ្វើ​សេចក្តីជូនដំណឹង និង​ធ្វើការ​ជួបប្រជុំ​ជាមួយ​កម្មករ​នៅតាម​រោងចក្រ និយាយ​ពី​គោលបំណង​ធ្វើ​មហា​កូដកម្ម។

លោក​បន្ត ក្រុម​សហជីព​នឹងធ្វើ​វេទិកាសាធារណៈ ដោយ​អញ្ជើញ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ មក​ពិភាក្សា​ដេញដោល សួរ​ជាមួយនឹង​កម្មករ។

លោក​បញ្ជាក់ថា ចាប់ពី​ថ្ងៃស្អែក​ទៅ បើ​មិនមាន​ដំណោះស្រាយ​តាម​ការទាមទារ​របស់​ក្រុម​សហជីព​ទេ កម្មករ​នឹងធ្វើ​មហា​កូដកម្ម​ចាប់ផ្តើម​ពីថ្ងៃ​ទី ១២-១៩ ខែ​មិនា ដោយ​កម្មករ​ទាំងអស់​នឹង​ឈប់សម្រាក​នៅផ្ទះ​ដោយ​មិន​ទៅធ្វើ​ការ ឬ​ទៅ​កន្លែងធ្វើការ តែ​មិន​ធ្វើការ ដោយ​មិនមាន​ការជួបជុំ​តវ៉ា​តាម​ដងផ្លូវ​ទេ ព្រោះ​កុំ​ឲ្យ​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច។

ក្នុងលក្ខខណ្ឌទាំង ៧ចំណុច ក្រុម​សហជីព​ក៏បាន​ទាមទារ​ឲ្យ រាជរដ្ឋាភិបាល​ដក បំរាម​ហាម​ជួបជុំគ្នា​ចេញ​ផងដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s