​មេ​បក្ស​ប្រឆាំង សកម្មជន​ដីធ្លី និង​ព្រះសង្ឃ ស្នើ​តុលាការ​ដោះលែង​មនុស្ស​២១​នាក់​​

ពី VOD ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៤ ដោយ៖​ ញឹម សុខន​៖ ការអំពាវនាវ លាយឡំ​និង​ការរិះគន់ ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា របស់​មេ​បក្ស​ជំទាស់ សកម្មជន​ដីធ្លី និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ បាន​បន្លឺ​ឡើង​ម្តងទៀត នៅ​មុខ​តុលាការ​កំពូល​នា​ថ្ងៃ​អង្គារ​នេះ ជំរុញ​ឲ្យ​ដោះលែង​មនុស្ស​២១​នាក់​ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ ផ្លុង​។​

​កាលពីដើម​ខែ​មករា​ឆ្នាំ​២០១៤​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វ​ន់ ពៅ សកម្មជន​ដីធ្លី បណ្តាញ​កសិករ និង​កម្មករ​សរុប​២៣​នាក់​ត្រូវបាន​ចាប់ខ្លួន ពេល​ពួកគេ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ហើយ​បច្ចុប្បន្ន​២១​នាក់​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ។​

​ក្នុង​ការស្វែងរក​អន្តរាគមន៍​ពី​តុលាការ​កំពូល​ឲ្យ ពន្លឿន​សវនាការ និង​ដោះលែង​ជនសង្ស័យ​ទាំង​២១​នាក់​នោះ មាន​ក្រុមអ្នកតវ៉ា​មក​ពី​សហគម​ន៏​បឹងកក់ បុរី​កីឡា ថ្មគោល បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ប្រមាណ​ជាង​១០០​នាក់​និង​អង្គ រួម​ទាំង​សមាគម​ផ្សេងៗ​ទៀត​។​

​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ច្រើនលើក​ដោយសារ​រិះគន់​រដ្ឋាភិបាល អះអាង​នៅ​កន្លែង​តវ៉ា​ថា អ្នក​ទាំង​២១​នាក់​ដែល​តុលាការ​កំពុង​ឃុំខ្លួន ជា​អ្នករងគ្រោះ​ដូច​រូបលោក​ដែរ ដូចនេះ​លោក​ស្នើ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​នោះ​ឲ្យមាន​សេរីភាព​វិញ « ​ក្នុងនាម​ពូ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ធ្លាប់​ជាប់គុក​ដោយ​ភាពអយុត្តិធម៌​ជាទីបំផុត ហើយ​មិនមែន​ត្រឹម​ពូ​ទេ ដូច​២១​នាក់ ហើយ​អ្នក​ផ្សេងៗ​ទៀត ហើយ​ផ្ទុយទៅវិញ អ្នករងគ្រោះ​គេ​ចាប់​ឡើង​តុលាការ ហើយ​ពេជ្ឈឃាដ​នៅ​ដើរ​ច្រៀង​នៅ​ខារ៉ាអូខេ អាហ្នឹង​ដែល​ធ្វើឲ្យ​ខ្មែរ​យើង​ឈឺចាប់​»​។​

លោក ម៉ម សូណង់ដូ និងអ្នកសហគមន៍បឹងកក់ ចូលរួមជំរុញឲ្យមានការដោះលែងអ្នកទាំង២១នាក់ នៅមុខតុលាការកំពូល នាព្រឹកមិញ (រូបថត៖ ញឹម សុខន)

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែល​ធ្លាប់​រងគ្រោះ​ជាប់ពន្ធនាគា​រ​ជាង​មួយ​ឆ្នាំ​ដោយ​សារ​ប្រឆាំង​ ការបណ្តេញចេញ​ពី​ផ្ទះសម្បែង ប្រាប់​VOD​ថា ក្រោយ​ការបោះឆ្នោត​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សន្យា​ជាមួយ​សហ​មគ​មន៍​អន្តរជាតិ​ថា នឹង​កែទម្រង់​ប្រព័ន្ធតុលាការ ដែល​រង​ការរិះគន់​ថា​មិន​ឯករាជ្យ​។​ ​ស្ត្រី​រូប​នោះ​បន្តថា ដូចនេះ ដើម្បី​ផ្តល់​មុខមាត់​ដល់​នាយករដ្ឋមន្ត្រី តុលាការ​ត្រូវ ពន្លឿ​ន ស​វ នា​ការ ដើម្បី​ដោះ​លែង​អ្នក​ទាំង​២១​នាក់​នោះ​ឲ្យមាន​សេរីភាព​វិញ «​ ខ្ញុំ​ជា​ប្រជាពលរដ្ឋ ក៏ដូចជា​សហគមន៍ ក៏ដូចជា ប្រជាជន​ដទៃទៀត គឺ​ចង់​បាន​ឲ្យ​តុលាការ ពិតជា​តុលាការ​ដែល​បម្រើ​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​»​។​

​ទោះជា​យ៉ាងណា ក្រោយ​ការតវ៉ា ជិត​មួយ​ម៉ោង គេ​ឃើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៉ី មាន​វត្តមាន​លើកដំបូង​នៅ​មុខ​តុលាការ​កំពូល ដោយ​ផ្ញើ​សារ​នយោបាយ ជំរុញ ឲ្យ​ដោះលែង​អ្នក​ដែល​កំពុង​ឃុំខ្លួន ដោយ​អះអាង​ថា ការសម្រេច​ដោះលែង​អ្នក ទាំង ២១ នាក់​ពេល​នេះ ជា​ការបង្កើន​បរិយាកាស​ល្អ ខណៈ​គណបក្ស​ទាំង​ពីរ​កំពុង  វិល​ទៅ  កាន់​តុ ចរចា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត «​ផ្តល់​យុត្តិធម៌​ដោយ​ ស្វែងរក​ការពិត ពាក់ព័ន្ធ​ទៅ​អ្នកទទួលខុសត្រូវ ក្នុង​ការបាញ់​សម្លាប់​ក​ម្មករ ហើយ​ដោះលែង​អ្នក​ដែល​កំពុងតែ ជាប់​ឃុំឃាំង​នៅ​ពេល​នេះ​។ ហ្នឹង​ហើយ​បរិយាកាស​នយោបាយ​ថ្មី ដែល​យើង​ត្រូវការ​ដើម្បី រក​ដំណោះស្រាយ​នយោបាយ ឲ្យបាន​ឆាប់រហ័ស​»​។​

​ញត្តិ​អ្នកភូមិ​ដែល​ជំរុញ​ឲ្យ​តុលាការ​កំពូល​ពន្លឿន​សវនាការ ដើម្បី​ដោះ​លែង​នោះ​ត្រូវបាន​តុលាការ​ទទួល​យក ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពេលវេលា​នៃ​កិច្ច​អន្តរាគមន៍​ទេ ។​
​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​សមាគម​អាដហុក លោក ណៃ វ៉ង់​ដា ដែល​តាមដាន​ករណីនេះ យល់ថា ការចាប់ខ្លួន លោក វ​ន់ ពៅ និង​សកម្មជន​ដីធ្លី​ដទៃទៀត ជា​ការរៀបចំ​ទុកជា​ប្រព័ន្ធ ដើម្បី​បំបាក់ស្មារតី​សេរីភាព​បញ្ចេញមតិ និង​ស្នើ​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​៕samrainsy-140225-superiercourt--sokhorn--2014-02-25

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s