សមាគម​ IDEA ​នឹង​ដឹកនាំ​បាតុករ​៣​ម៉ឺន​នាក់​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ​៨​មីនា​​

VOD-sok-chun-eurng-vida-2014-03-02ពី VOD ថ្ងៃអាទិត្យ ទី២ ខែមិនា ឆ្នាំ២០១៤ ដោយ៖​ ជន ស្រីណុច: សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ឲ្យដឹងថា ខ្លួន​នឹង​ដឹកនាំសហជីព កម្មករ និង​សហគមន៍​ផ្សេងៗ​ទៀត​ប្រមាណ​៣​ម៉ឺនា​ក់ ដើម្បី​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទិវា សិទ្ធិនារី អន្តរជាតិ​៨​មីនា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំ​​២១​នាក់​និង ដំឡើង​ប្រាក់​ឈ្នួលដល់​កម្មករ ឲ្យបាន​១៦០​ដុល្លារ​។​

​ប្រធានស្តីទី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA ) លោក សុខ ឈុន​អឿង ប្រាប់​ VOD នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០២ នេះ​ថា នៅ​ថ្ងៃ​៨​ មិនា​ ខាងមុខនេះ នឹង​មាន​ការ​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ ជាប់​២១​នាក់ ​ដោយ​អះអាង​ថា អ្នក​ទាំងនោះ​មិន​មានកំហុសនោះទេ​។

លោក​បន្តថា សមាគម​ នឹង​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន រួមមាន​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ ប្រចាំការ​ទទួលបន្ទុក​បេសកកម្ម​ពិសេស នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ លោក ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មក​ធ្វើ​ការ​បំភ្លឺ​ជុំវិញ​ករណី នៃ​ការបង្ក្រាប ការចាប់ខ្លួន​អ្នក​ទាំង២៣​នាក់ និង​ការមិន​ព្រម​ដំឡើង​ប្រាក់ខែ​សម្រាប់​កម្មករ កម្មការិនី។​

​លោក​សុខ ឈុន​អឿង ឲ្យដឹងថា នៅ​ថ្ងៃ​៨​មីនា​នោះ គ្រោង​ឲ្យមាន​អ្នកចូលរួម​ប្រមាណ​ជា​៣​ម៉ឺន​នាក់ ហើយ លោក​ក៏​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ ក៏ដូចជា​សាធារណជន ចូលរួម​ធ្វើជា​សាក្សី​ទាំងអស់គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​នោះ​ដែរ។​

​សម្រាប់​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ខាងមុខនេះ សហជីព និង​អ្នកមាន​ជម្លោះ​ដីធ្លី ក៏​មាន​គម្រោង​ជួបជុំ​នៅ​កន្លែង​ផ្សេងគ្នាដែរ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ អំពី​បញ្ហា​ប្រឈម​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ដែល​រដ្ឋាភិបាល​ខកខាន​មិនទាន់​បាន​បំពេញ ជាពិសេស​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​ធានា​គារ​ត្រពាំង​ផ្លុង ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s