សហគមន៍​បឹងកក់​ នឹង​ធ្វើការ​បួងសួង​ដាក់​បណ្តាសារ​មន្ត្រី​ពុករលួយ ​មុខ​តុលាការ​កំពូល​ថ្ងៃស្អែក​​

ពី VOD ថ្ងៃអាទិត្យ ទី២ ខែមិនា ឆ្នាំ២០១៤ ដោយ៖​ ជន ស្រីណុច​ : សហគមន៍​ស្ត្រី​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ នឹង​ដឹកនាំ​សហគមន៍​ផ្សេងទៀតtep-vanny---vida-2014-03-02 ធ្វើ​ពិធី​បួងសួង និង​ដាក់​បណ្តាសា ទៅលើ​មន្ត្រី ដែល​ក្បត់​នឹង​ឧត្តមគតិ​របស់ខ្លួន នៅ​មុខ​តុលាការ​កំពូល ដើម្បី​ឲ្យមាន​ការដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម។​

​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​អ្នកស្រី ទេព វ​ន្នី ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០២ ខែមីនានេះ​ថា នៅ​ព្រឹក​ថ្ងៃចន្ទស្អែកនេះ ក្រុម​អ្នកស្រី​នឹង​ធ្វើ​ពិធី​ហែ​ក្បួន​ទៅកាន់​តុលាការ​កំពូល ដែល​មាន​អ្នក​សម្តែង​តួ​ធ្វើជា​លោកតា​ដំបង​ដែក​ ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​មួយចំនួន ​ដែល​ពុក​រលួយ​កាត់ក្តី​ដោយ​លំអៀង និង​អយុត្តិធម៌ នា​ពេល​កន្លងទៅ​នេះ​។ អ្នកស្រី​បន្ត​ថា ក្រៅ​ពី​ការដាក់​បណ្តាសារ ពួកគេ​ នឹង​ធ្វើ​ពិធី​ជួន​ពរ ទៅ​ដល់​មន្ត្រីរាជរដ្ឋាភិបាល ក៏​ដូច​ជា​មន្ត្រី​តុលាកា​រណា ដែល​បាន​ធ្វើការ​បំរើ​ជាតិ​ដោយ​ឆន្ទៈ​ពិត​ស្មោះត្រង់ និង​កាត់ក្តី ដោយ​ភាព​សុក្រឹត យុត្តិធម៌ផងដែរ។​

​អ្នកស្រី​ទេព វ​ន្នី ឲ្យដឹងថា ក្រៅ​ពី​សហគមន៍​បឹងកក់ នៅ​ព្រឹកស្អែក​នេះ មាន​ក្រុម​ព្រះសង្ឃ​ឯករាជ្យ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អ្នក​បុរី​កីឡា ថ្មគោល និង​សហជីព​ផ្សេងៗ​ទៀត​ជា​ដើម៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s