ការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យមានការរារាំងពីសំណាក់អាជ្ញាធរ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី​០៨ ខែមិនា ឆ្នាំ ២០១៤ ជាថ្ងៃប្រារព្ធនៃទិវាសិទ្ធិនារីអន្តរជាតិ ហើយក៏ដូចជាការគ្រោងទុកក្នុងការជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យរបស់សហព័ន្ធ​សហជីប​​​​សមាគមនិងកម្មករនិយោជិត គ្រប់វិស័យផងដែរ។​ការជូបជុំនេះមានការរំខាន​ពីសំណាក់​អាជ្ញាធរ​មានសម្ថកិច្ចដោយបំបិតទីលានប្រជាធិបតេយ្យដែលជាកន្លែង

សាធារណៈ​ក្នុងការ​បញ្ចេញ​​​​មតិ មិនអោយមានការជួបជុំ។ទោះជាយ៉ាងណាក្ដីការជួមជុំនៅតែមានហើយសង្កេត​ឃើញមានប្រជាពលរដ្ឋរាប់រយនាក់បានជួបជុំគ្នាហើយ

សម្ដែងពី ទុក្ខកង្វល់និងផលវិបាកដែលបានជួបប្រទះ។

ទោះបីជាមានការរារាំងសំណាក់អាជ្ញាធរយ៉ាងណាក៏ដោយក៏

កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋដែលស្រលាញ់នៅយុត្តិធម៌ ស្រលាញ់សន្តិភាពបានមកប្រមូលផ្តុំជួបជុំគ្នានៅខាងមុខស្ពាននាគ ហើយបានស្រែកតវ៉ាទាមទាររកយុត្តិធម៌។ថ្វីតែមានការអញ្ជើញឯកឧត្តមឧប្បនាយករដ្ឋមន្រ្តី ស ខេង គាត ឈន់ ឯកឧត្តម អ៊ិត សំហេង និងលោក ជីវ កេង មកឆ្លើយបំភ្លឺ នៅមុខ មហាជន ក៏ដោយ តែវត្តមានរបស់គាត់ត្រូវបានអខាន ហើយគេសង្កេតឃើញវត្តមានរបស់លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខាអនុប្រធានបានចូលរួមជាមួយប្រជាពលរដ្ឋផងដែរ។ ក្នុងនោះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ក៏បានចូលរួមនៅក្នុវេទិការជាមួយប្រជាពលរដ្ឋក្នុងការប្រារព្ធទិវារសិទ្ធិនារីអន្តរជាតិផងដែរ។គោលបំណងដែលសំខាន់ក្នុងការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនេះគឺ៖១ សុំដោះលែង ជនជាប់ចោទទាំង២១នាក់ និងទំលាក់ចោល ការចោទប្រកាន់២៣នាក់ទាំងស្រុង ២ ស្នើសុំឲ្យមានការចរចាតម្លើងប្រាក់ឈ្នួលគោល១៦០ដូល្លារក្នុងមួយខែឡើងវិញ ៣ ត្រូវដាក់ទោស ដល់ជនល្មើសដែលបានប្រើអំពើហិង្សា និងសម្លាប់កម្មករ ព្រមទាំងផ្ដល់សំណងជំងឺចិត្តដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង ៤ រដ្ឋាភិបាលត្រូវកដបម្រាមនៃការជួបជុំជាសាធារណៈរបស់ប្រជាពលរដ្ឋចេញវិញ និងលុបចោល ការព្យូរការចុះ បញ្ជិការអង្គការវិជ្ជាជីវៈពីក្រសួងការងារ ៥ តំណាងក្រុមហ៊ុនត្រូវដកបណ្ដឹង ដែលប្រឆាំងសហជីព និងកម្មករនិយោជិតទាំងអស់ ៦ និយោជកត្រូវ ទទួលយកកម្មករដែលបានបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ ព្រមទាំងបង់ប្រាក់រំលឹក ដល់ពួកគេឲ្យបានគ្រប់ៗគ្នា ៧ និយោជកណាដែលបានកាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ក្នុងកំឡុងពេលធ្វើកូដកម្មកន្លងមកត្រូវផ្ដល់ជូនកម្មករវិញ។

គួរបញ្ជាក់ផងដែរថានេះជាខួបលើកទី១០៣ នៃការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ នៅលើពិភពលោក ហើយក៏ជាលើកទី១ នៃការហាមមិន អោយ មានការជួបជុំគ្នានៃទិវាសិទ្ធិនារីអន្តរជាតិ នៅទីលានប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

CAM00028

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s