សហជីព​មួយ​ចំនួន​ខ្វែង​គំនិត​គ្នា​រឿង​ធ្វើ​កូដកម្ម​ទាមទារ​ដោះលែង​មនុស្ស​២១​នាក់

ពី​ Rfa ថ្ងៃ ទី ១១​ខែ មិនា ឆ្នាំ ២០១៤ ដោយ ខែ សុណង៖​សហព័ន្ធ​សហជីព​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​មួយ​ចំនួន កំពុង​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ ដោះលែង​មនុស្ស ២១​នាក់ និង​សុំ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ។ ការ​មិន​ចុះ​សម្រុង​គ្នា​នេះ ដោយ​សហជីព​ខ្លះ​នឹង​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​មិន​ធ្វើការ​នៅ​ថ្ងៃ​ទី​១២ មីនា ហើយ​សហជីព​ខ្លះ​ថា នឹង​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ​នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច។

សហព័ន្ធ​សហជីព​វិស័យ​វាយនភណ្ឌ​ចំនួន​២ ក្នុង​ចំណោម ៨ បាន​សម្រេច​យក​ថ្ងៃ​ទី​១២ មីនា ដើម្បី​ធ្វើ​កូដកម្ម​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ​ឲ្យ​ដោះលែង​មនុស្ស ២១​នាក់ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ សហព័ន្ធ​សហជីព​២ ដែល​ធ្វើ​កូដកម្ម​នោះ គឺ​សម្ព័ន្ធ​សហជីព​ជាតិ និង​សម្ព័ន្ធ​សហជីព​កម្ពុជា។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​នៅ​ថ្ងៃ​ទី​១១ មីនា ថា យុទ្ធសាស្ត្រ​នោះ​គឺ​កម្មករ​នឹង​ទៅ​រោងចក្រ​ធម្មតា​តែ​មិន​ចូល​ធ្វើការ​នោះ​ ទេ។ ការ​ធ្វើ​កូដកម្ម​នេះ​គឺ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១២ មីនា ដល់​ថ្ងៃ​ទី​១៤ មីនា មាន​រយៈពេល​៣​ថ្ងៃ។ លោក រ៉ុង ឈុន អះអាង​ថា កម្មករ​ប្រមាណ ៥០% នៃ​ចំនួន​កម្មករ​ជាង ៦០​ម៉ឺន​នាក់ អាច​នឹង​ចូល​ធ្វើ​កូដកម្ម​នេះ។

យ៉ាង​ណា​ក៏​ដោយ​ក្រុម​សហជីព​មួយ​ចំនួន​បាន​បដិសេធ​មិន​ធ្វើ​កូដកម្ម​នៅ​ ថ្ងៃ​ទី​១២ មីនា នេះ​ទេ និង​បាន​បង្ហាញ​ហេតុផល​នៃ​ការ​ពន្យារ​ពេល​នេះ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ មាន​មតិ​ថា យោង​លើ​ការ​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​១១ មីនា សហជីព​ចំនួន​៥ បាន​សម្រេច​លើក​ពេល​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​រហូត​ដល់​ពិធី​បុណ្យ​ចូល​ ឆ្នាំ​ខ្មែរ​រួច។ លោក​ថា សហជីព​ទាំង​៦ ជ្រើស​យក​ថ្ងៃ​ទី​១៧ មេសា ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ កម្មករ​នឹង​បន្ត​មិន​ចូល​ធ្វើការ​ទេ គឺ​មាន​បំណង​ទាមទារ​នូវ​លក្ខខណ្ឌ​ពីរ​សំខាន់​ដូច​គ្នា ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ដោះលែង​មនុស្ស ២១​នាក់ និង​ទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

សហជីព​៦ ដែល​លើក​ពេល​នោះ គឺ​មាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សហព័ន្ធ​សហជីព​វាយនភណ្ឌ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ និង​សហព័ន្ធ​សហជីព​យុវជន​ឯករាជ្យ និង​សហព័ន្ធ​សហជីព​ចលនា​កម្មករ។

យ៉ាង​ណា​ក្ដី ក្នុង​គម្រោង​រួម​គ្នា​ធ្វើ​កូដកម្ម​អហិង្សា​ពី​វិស័យ​វាយនភណ្ឌ​កាត់ដេរ​នេះ ក៏​មាន​អង្គការ​សមាគម វិស័យ​សេវាកម្ម សរុប​ចំនួន ១០​ទៀត​គាំទ្រ​ដែរ។ ក្រុម​ទាំង​នោះ​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស ២១​នាក់ មាន​សង្គម​ស៊ីវិល សកម្មជន​ដីធ្លី និង​កម្មករ​ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា នៅ​ផ្លូវ​វ៉េងស្រេង និង​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​គ្រា​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​បង្ក្រាប​ក្នុង​ពេល​ធ្វើ​កូដកម្ម​ អហិង្សា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ៕image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s