សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​សុំឲ្យ​នៅ​ក្រៅ​ឃុំ របស់ លោក វ​ន់ ពៅ នៅ​សប្តាហ៍​ក្រោយ​​

ពី VOD ថ្ងៃទី១៩​ ខែ​មិនា​ ឆ្នាំ ២០១៤ ដោយ ៖​ ញឹម ​សុខន​​ ៖ ​សាលាឧទ្ធរណ៍​កំណត់​យ​ក​ថ្ងៃទី​២៤​ ខែ​មីនា​នេះ ដើម្បី​បើក​សវនាការ​ម្តងទៀត លើ​ពាក្យ​សុំ​ឲ្យ​សកម្មជន​សិទ្ធិមនុស្ស លោក វ​ន់ ពៅ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ខណៈ​ជនសង្ស័យ​កំពុង​មាន​ជំងឺ​ប្រចាំកាយ​។​

មេធាវី​នៅ​សហភាព​ការងារ​កម្ពុជា លោក គឹម សុជាតិ ដែល​ការពារ​ក្តី ឲ្យ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ ឲ្យ​ VOD ​ដឹង​នៅ​ថ្ងៃ​ពុធ ​ទី​១៩ ​នេះ​ថា សាលាឧទ្ធរណ៍​សម្រេច​បើកសវនាការ នៅ​ថ្ងៃ​ទី​២៤​ ខែ​មីនា​នេះ លើ​សំណុំរឿង​សុំ​ឲ្យ​កូនក្តី​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន «​ក្នុង​ សំនុំរឿង​នេះ​វា​មាន​ពីរ នៃ​ការសំរេច ទី​១​សំរេច​អំពី​ការឲ្យ​នៅក្រៅ ឃុំ​ព្រោះ​លោក វ​ន់ ពៅ​គាត់​នៅ​មន្ទី​ពេទ្យ ទី​២ សំរេច អំពី​ដីការ ពី​ការប្រគល់​វត្ថុ ដែល​សមត្ថកិច្ច​ចាប់​យក​មាន ម៉ូតូ តុ​កៗ និង​ម៉ូតូ​របស់​សកម្មជន​វិញ​»

​លោក គឹម សុជាតិ​ឲ្យ ដឹង​ទៀត​ថា​តុលា​បាន​បញ្ជូន​ដីកា រួចរាល់​ហើយ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ជូន​កូនក្តី​លោក គឺ​លោក វ​ន់ ពៅ ឲ្យមក​បកស្រាយ​ជុំវិញ​បទ​ចោទ​ក្នុង​អង្គ​សវនាការ​ផងដែរ​។​

​លោក វ​ន់ ពៅ ត្រូវបាន​សម្ថ​កិច្ច​ចាប់ខ្លួន​នៅ​មុខ​រោងចក្រ​យ៉ាក់​ជី​ង រួម​ទាំង​កម្មករ​ជាង​១០​នាក់​ផ្សេង​ទៀត នា​ថ្ងៃ​ទី​២ ​ខែ​មករា ​ឆ្នាំ​២០១៤ នៅ​ពេល​លោក​ឃ្លាំ​មើល​កម្មករ​តវ៉ា​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ ១៦០​ដុល្លារ​។ ហើយ​បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម​។

លោក​វន់ ពៅ បាន​ធ្វើ​ការវះកាត់​ជំងឺ​មហា​គ្រលៀន មុនពេល​មាន​ការចាប់ខ្លួន​លោក​។ ក្រុម​វេជ្ជបណ្ឌិត​បាន​តម្រូវ​ឲ្យ​លោក​ត្រឡប់​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​ ជំងឺ​លោក​នៅ​ថ្ងៃ​១៨ ខែ​កុម្ភៈ ប៉ុន្តែ​រហូត​មកដល់ពេលនេះ លោក​មិន​ទាន់​មាន​សិទ្ធិ​ចេញ​ពី​ពន្ធនាគារ​ដើម្បី​ពិគ្រោះ​ជំងឺ​នោះទេ​។​

ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង លោក គៀ សុវណ្ណ អះអាងថា លោក​មិន​ទាន់​ទទួលបាន​ព័ត៌មាន​នេះ​ទេ ដោយ​ជំរុញ​ឲ្យទៅ​សួរ​អគ្គនាយ​ដ្ឋានពន្ធនាគារ​។​ ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​លោក គុយ ប៊ុនសន បាន​ច្រានចោល​សំណួរ​នេះ ដោយ​អះ អាង​ថា ជា​ការទទួលខុសត្រូវ​របស់​ប្រធាន​ពន្ធនាគារ​វិញ «​រឿង​សា​វនា​ការ សួរ​ខាង​តុលាការ បាទ​ឥឡូវ​សួរ​ទៅ ខាង​មណ្ឌល​អប់រំ កែប្រែ​ទី​៣​ទៅ បាទ​អរគុណ​ណាស់​»។​

​មន្ត្រី​ស៊ើបអង្កេត​និង​ជា​អ្នក​ប្រឹក្សា​ច្បាប់​នៅ​អង្គការ​លីកាដូ លោក អំ សំអាត ពន្យល់ថា វត្ត​មាន​ជនជាប់ចោទ ក្នុង​សវនាការ​ជា​រឿង​មិន​អាច​អត់​បាន ដើម្បី​ធានា​យុត្តិធម៌ សម្រាប់​ជន​ដែល​រង​ការចោទប្រកាន់ «​ទោះបី​មិន​វត្តមាន ជនជាប់ចោទ​ទេ វា​ធ្វើឲ្យ​បាត់បង់​នៅ យុទ្ធ​ធម៌​មួយ ចំនួន​ធំ​សំរាប់​ជនជាប់ចោទ​»​

កាលពី​ពាក់កណ្ដាល​ខែ​មុន សាលាឧទ្ធរណ៍​បាន​ច្រាន​ចោល​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​នេះ​ម្ដង​ហើយ ដោយ​សំអាង​ថា ការដោះលែង​ជនជាប់ចោទ អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ ប៉ះពាល់​ដំណើរការ​សវនាការ និង​ដោយសារ​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ​។​

ការចាប់ខ្លួន​លោក វ​ន់ ពៅ ចំ​ពេល​ដែល​បក្ស​ប្រឆាំង​ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត  ដោយ​បាតុករ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​នោះ​ចុះចេញ​ពី​ដំណែង ដែល​ករណី​នេះ អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម យល់ថា ជា​រឿង​នយោបាយ និង​ស្នើ​ឲ្យ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ។Vorn_Pao-20140102

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s