​ប្រធាន​ស្តីទី​IDEA​មាន​សង្ឃឹម​​ថា លោក​វ៉ន ពៅ​​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​​ក្រៅ​ឃុំ​

​ពី​ vayofm ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៤ដោយ សុខ ធារ៉ា៖ ជាថ្មី​ម្តងទៀត​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​ការសុំ​នៅ​ក្រៅ​ឃុំ​ របស់​លោក​វ៉ន​ពៅ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ ខែ​មីនា​​ខាងមុខ​នេះ​។ ទាក់​ទង​​នឹង​ការបើក​សវនាការ​របស់​សាលាឧទ្ធរណ៍​លើ​ការសុំ​នៅក្រៅ​ឃុំ​របស់​ លោក វ៉ន​ពៅ​នេះ លោក​សុខ ឈុន​អឿង ប្រធានស្តីទី​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ​មាន​សង្ឃឹម​យ៉ាង​ មុតមាំ​ថា លោក​វ៉ន ពៅ នឹង​ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​។

​ការសង្ឃឹម​ជឿជាក់​របស់លោក​សុខ ឈុន​អឿង​ ​ចង់​សំដៅ​ថា បើ​ការបើក​សវនាការ​របស់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៤ ​មីនា​ខាងមុខ​ប្រក​​ដោយ​វិជ្ជា​​ជីវៈ​​​ច្បាស់​លាស់ និង​មិន​ជាប់​ពាក់ព័ន្ធ និង​បញ្ហា​នយោបាយ​នោះ​លោក​វ៉ន ពៅ នឹងត្រូវ​ដោះ​លែងឲ្យ​មាន​សេរីភាព​យ៉ាង​ពិតប្រាកដ​។​

​គួរ​ម្លឹក​ដែលថា​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​​កន្លងទៅ សាលាឧទ្ធរណ៍​ក៍​ធ្លាប់បាន​បើក​សវនាការ​លើ​ករណី​ស្នើរ​សុំឲ្យ​មាន​ការដោះលែង លោក​វ៉ន់ ពៅ និង​​ជន​ទាំង​​​២០​នាក់​ម្តង​រួចមកហើយ​។ ប៉ុន្តែ​ការស្នើសុំ​ឲ្យ​លោក​វ៉ន ពៅ​ នៅក្រៅ​ឃុំ​កន្លងមក សាលាឧទ្ធរណ៍​មិនបាន​សម្រេច​អ្វី​ឡើយ​។​

សូម​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​លោក​វ៉ន​ ពៅ និង​មនុស្ស​​២០​នាក់​ទៀត កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​មន្ទី​ឃុំឃាំង​ម​៣ ត្រពាំង​ផ្លុង​ខេត្ត​កំពង់ចាម​៕​(ដោយ៖ឡេង ឆ​លីដា)​​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s