មន្ត្រី​ពន្ធនាគារ​មិន​ទាន់​ប្រាកដ​ថា​នឹង​​បញ្ជូន​​លោក វន់ ពៅ មក​សវនាការ

ពី RFI ថ្ងៃទី ២២ ខែ មិនា ឆ្នាំ​២០១៤ ដោយ សុ ជីវី :

សាលាឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​ជា​ថ្មី​ទៀត​លើ​សំណុំ​រឿង​សុំ​នៅ​ ក្រៅ​ឃុំ​របស់​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ ប្រព័ន្ធ លោក វន់ ពៅ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា។

តាម​នីតិវិធី​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​នេះ គឺ​តម្រូវ​អោយ​មាន​វត្តមាន​លោក វន់ ពៅ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​ អោយ​បាន​ច្បាស់​លាស់​ទេ​ថា តើ​លោក វន់ ពៅ នឹង​ត្រូវ​នាំ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​មក​សវនាការ ឬ​យ៉ាង​ណា​នៅ​ឡើយ។

មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​កំពង់ចាម នៅ​មិន​ទាន់​បញ្ជាក់​បាន​នៅ​ឡើយ​ពី​ការ​បញ្ជូន​លោក វន់ ពៅ មក​កាន់​សវនាការ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ដោយ​សំអាង​ហេតុផល​ថា ពន្ធនាគារ​ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជូន។

ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង លោក គា សុវណ្ណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​មីនា ថា លោក​បាន​ទទួល​ដីកា​តុលាការ​អោយ​បញ្ជូន​ជន​សង្ស័យ​ទៅ​សវនាការ ប៉ុន្តែ​នៅ​មិន​ទាន់​ប្រាកដប្រជា​ថា នឹង​អាច​នាំ​លោក វន់ ពៅ មក​កាន់​សវនាការ​បាន​ឬ​អត់​នោះ​ទេ។ តែ​លោក​បញ្ជាក់​ថា ពន្ធនាគារ​កំពុង​ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជូន ដ្បិត​ឡាន​របស់​ពន្ធនាគារ​ខូច​អស់​ទៅ​ហើយ៖ «មិន​ទាន់​ដឹង​ទេចាំ​មើល​ដល់​ថ្ងៃ។ បាទ! នៅ​ខ្វះខាត​មធ្យោបាយ​ដឹក​ជញ្ជូន ដោយសារ​អស់​សុពលភាព​ហើយ ចាស់ៗ ព្រោះ​វា​កំពុង​ធ្វើ វា​ចេះ​តែ​ខូច ដុំ​កង់​វា​ហ្នឹង​កំពុង​ធ្វើ​ម៉ាស៊ីន​វា​អី​ហ្នឹង​កំពុង​តែ​ដោះ​ធ្វើ។ …ចាំ​មើល​ថ្ងៃ​ហ្នុង​ជាក់​ស្តែង​ទៅ»

លោក វន់ ពៅ ត្រូវ​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា នៅ​ក្បែរ​រោងចក្រ​យ៉ាកជីន តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ និង​ត្រូវ​នាំ​ទៅ​ឃុំ​នៅ​មន្ទីរ​អប់រំ​កែប្រែ​ទី​៣ នៅ​ត្រពាំងផ្លុង ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។ បច្ចុប្បន្ន​លោក​ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា កំពុង​មាន​ជំងឺ​ដោយសារ​ការ​វាយដំ​របស់​អាជ្ញាធរ​នៅ​ពេល​ចាប់​ខ្លួន និង​ជំងឺ​ប្រចាំ​កាយ​នៅ​ក្រោយ​ការ​វះកាត់​សាច់​ដុំ​មហារីក។

ទាក់ទិន​នឹង​ការ​នាំ​ជន​សង្ស័យ​មក​កាន់​សវនាការ មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​ការពារ​ក្ដី​អោយ​លោក វន់ ពៅ គឺ​លោក ហម ស៊ុនរិទ្ធ មាន​ប្រសាសន៍​ថា ចាំបាច់​ណាស់​ដែល​កូន​ក្ដី​របស់​លោក ត្រូវ​មក​កាន់​សវនាការ​ដើម្បី​ពន្យល់​ពី​ហេតុការណ៍ និង​សំណូមពរ​ដល់​តុលាការ។ លោក​បន្ត​ថា ការ​ឃុំ​ខ្លួន​គឺ​ដើម្បី​រង់ចាំ​សវនាការ ហេតុ​នេះ​ពុំ​គួរ​មាន​មូលហេតុ​ដែល​ត្រូវ​ខកខាន​ក្នុង​ការ​នាំ​ខ្លួន​នេះ​ ឡើយ៖ លោក ហម ស៊ុនរិទ្ធ៖ «មក​ដល់​ពេល​ឥឡូវ​នេះ ដែល​ត្រូវ​តុលាការ​ត្រូវ​ការ​គាត់​ហើយ អ៊ីចឹង​ហេតុ​ផល​ហ្នឹង​គួរ​តែ​អាជ្ញាធរ​ហ្នឹង​ត្រូវ​តែ​រៀបចំ​ចាត់​ចែង​ជូន​ គាត់​អោយ​បាន​ទទួល​សិទ្ធិ។ ទី​១ រឿង​សិទ្ធិ​ចំពោះ​មុខ​ច្បាប់ ហៅ​ថា សវនាការ​ដោយ​យុត្តិធម៌ ទី​២ ហេតុផល​ថា ដែល​ទុក​ពេល​តុលាការ​ចាត់​ការ​តាម​នីតិវិធី ហើយ​យក​គាត់​ទៅ​ឃុំ ឥឡូវ​ពេល​តុលាការ​ត្រូវ​ការ​ម៉េច​មិន​បញ្ជូន​គាត់​មក ការឃុំ​ខ្លួន​គាត់​ក្នុង​ន័យ​យ៉ាង​ម៉េច?»

ចៅក្រម​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ បាន​សម្រេច​ម្ដង​រួច​មក​ហើយ ដោយ​មិន​អនុញ្ញាត​អោយ​លោក វន់ ពៅ សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២០​នាក់​ផ្សេង​ទៀត បាន​នៅ​ក្រៅ​ឃុំ​ឡើយ ដោយ​សំអាង​ថា សំណុំរឿង​នេះ​កំពុង​ឋិត​ក្នុង​ការ​ស៊ើប​អង្កេត និង​ថា សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ដែល​ដាក់​ដោយ​ក្រុម​គ្រួសារ និង​មេធាវី​ការពារ គឺ​ពុំ​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ដែល​អាច​អោយ​ចៅក្រម​ពិចារណា​បាន៕10147473_606023922800976_878194289_o

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s