មេធាវី​​ការពារ​​ក្តី​លោក​វ៉ន​ ពៅ​៖​​លោក​វ៉ន​ ពៅ​​មានសង្ឃឹម​​នឹង​ត្រូវ​​ដោះលែង​​នៅ​ថ្ងៃ​​ទី​២៤​​មីនា​នេះ​​

ពី Vayofm ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ​២០១៤ ដោយ៖វណ្ណ វុត្ថា៖

​លោក​គី​ម​ សុជាតិ​​មេធាវី​​ការពារ​ក្តី​​លោក​វ៉ន​ ពៅ​បាន​​បញ្ជាក់​នៅ​មុន​​មួយ​ថ្ងៃ​​នៃ​សវនា​ការ​ឧទ្ឋរណ៍​ លោក​វ៉ន​ ពៅ​ដែល​​គ្រោង​​នឹង​ធ្វើ​​នៅ​រសៀល​​ថ្ងៃ​ទី​២៤​​មីនា​ថា​ លោក​វ៉ន​ ពៅ​អាច​​នឹង​ត្រូវ​​តុលាការ​​ជាន់ខ្ពស់​​ដោះលែង​​នៅ​ថ្ងៃ​ទី​​២៤​មីនា​​ខាង​ មុខ​នេះ​។​ លោក​​វ៉ន ពៅ​​អាច​ដោះ​លែង​ដោយ​​សារ​ដោយ​សារ​តែ​អ្វីៗ​​មាន​ការ​ប្រែប្រួល​​ច្រើន​។​ ការប្រែប្រួល​​ច្រើន​នេះ​ លោក​​មេធាវី​ ចង់​សំដៅ​​ដល់បទ​ចោទ​​របស់​លោក​វ៉ន​ ពៅ​ត្រូវ​បាន​តុលា​ការ​ប្តួរ​បទ​​ចោទ​ហើយ​ តុលាការ​​បាន​ប្តូរ​បទ​​ចោទ​លោក​​វ៉​ន ពៅ​ពី​បទ​ធ្វើឲ្យ​​ខូចខាត​​ដោយ​ចេត​នា​មាន​​ស្ថាន​ទម្ងន់​ទោស​ និង​បទ​ហិង្សា​​ដោយ​ចេត​នា​មាន​ស្ថាន​​ទម្ងន់​ទោស​ ទៅ​ជាបទ​ញ៉ុះញ​ង់​​ធ្វើឲ្យ​បាត់​បង់​សន្តិសុខ​ សណ្ដាប់​ធ្នាប់​វិញ​។​ ដោយសារ​​តុលាការ​​បាន​ប្តូរ​បទ​​ចោទ​ទៅ​​ជា​ស្រាល​​ដូច្នេះ​ លោក​​គីម សុជាតិ​ សង្ឃឹមថា​ ថា​លោក​ លោក​វ៉ន​ ពៅ​នឹង​ត្រូវ​តុលា​ការ​ដោះ​​លែងឲ្យ​​មាន​សេរី​ភាព​វិញ​។​

​សវនា​ការឧ​ទ្ឋ​រណ៍​លោក​វ៉ន​ ពៅ​នឹងត្រូវ​​បើក​នៅ​​ថ្ងៃ​ទី​២៤​​មីនា វេលា​​ម៉ោង​២​​រសៀល​ ហើយ​នៅ​ក្នុង​សំណុំ​រឿង​បទ​​ចោទ​នោះ​​​មាន​មនុស្ស​​ចំនួន​១០​​ដែល​រួមមាន​​ ទាំង​លោក​​តេង សាវឿន​​សកម្មជន​​សិទ្ឋ​មនុស្ស​ លោក​ចាន់​ ពុទ្ឋិ​ស័ក្តិ​ សកម្មជន​​ដីធ្លី​នៅ​​បឹង​កក់​ និង​កម្មករ​​ជា​ច្រើន​​នាក់​ទៀត​​ដែល​ត្រូវ​បាន​ចាប់ខ្លួន​​នៅ​ថ្ងៃ​ទី​​២​ មករា​​​ដើមឆ្នាំ​​២០១៤​ ដោយ​កង​ទ័ព​យោ​ធា​ឆ័ត្រ​យោង​​៩១១​។​

តែ​ការ​បើក​​សវនាការ​​នេះ មេធាវី​​លោក​វ៉ន​ ពៅ​ដដែល​​បាន​និយាយ​ថា​នៅ​សវ​នាការ​ឧទ្ឋរណ៍​​ថ្ងៃទី​២៤​មីនា​ តុលាការ​​បើក​តែ​​ករណី​​លោក​វ៉ន​ ពៅ​តែមួយ​​នោះទេ​ ចំនែក​មនុស្ស​​ដែល​កំពុង​​ជាប់​ឃុំ​ដទៃ​​ទៀត​តុលាការ​ មិនទាន់​​សម្រេច​ថា​ នឹង​បើក​​សវនាការ​​ជំនុំ​ជំ​រះ​​ពេលណា​នៅឡើយ​​ទេ។

លោក​គីម​ សុជាតិ​​បាន​បញ្ជាក់ថា​ សវនាការ​ឧ​ទ្ឋ​រណ៍លោក​វ៉ន​ ពៅ​លើក​នេះ​​អាច​នឹង​មាន​​វត្តមាន​​លោក​វ៉ន​ ពៅ​ចូល​រួម​ដែល​​ខុស​ពី​សវនា​ការឧ​ទ្ឋ​រណ៍​លើកមុន​​ដែលបាន​បើក​​ដោយ​គ្មាន​ វត្ត​មាន​​លោក​វ៉ន ពៅ​​មានតែ​​មេធាវី​​លោក​តែ​ប៉ុណ្ណោះ​។​​

​គួររម្លឹកថាកាលពី​ថ្ងៃ​​ទី​១១​កុម្ភះ​ សភា​ស៊ើបសួរ​​នៃ​សាលាឧទ្ឋរណ៍​​បាន​បើក​សវនា​កា​រលោ​ក​​វ៉ន ពៅ​ម្តង​​រួចមក​ហើយ​​ក្រោយ​មក ចៅក្រម​​បាន​តម្កល់​​សាលក្រម​សាលាដំបូង​​រាជធានី​​ភ្នំពេញ​ចាត់​ទុកថា​​ជា​ បានការ​ និង​សម្រេច​​បដិសេដ​​ការ​សុំ​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន​​របស់​មេធាវី​​លោក ​វ៉ន ពៅ​។​ ក្រោយ​ម​ក​សំណុំរឿង​​លោក​ត្រូវ​បាន​មេធាវី​​ប្តឹងទៅ​​សាលា​ដំ​បូង​​រាជ​ធានី ​ភ្នំពេញ​​ឲ្យ​បើកការ​​ស៊ើបសួរ​​សាជា​ថ្មី​។​​

​លោក​​វ៉ន ពៅ និង​​មនុស្ស​៩​​នាក់​ទៀត​ ត្រូវបាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២​​មករា​ដោយ​​កង​ទាហាន​​ឆ័ត្រយោង​​លេខ​ ៩១១​ នៅ​ម្តុំ​​សា​លា​ទាហាន​​កំបូល​។​ ក្រោយ​មួយ​​ថ្ងៃ​នៃ​​ការចាប់​ខ្លួន​លោក​វ៉ន​ ពៅ​សមត្ថ​កិច្ច​បាន​​ចាប់ខ្លួន​មនុស្ស​​ចំនួន​១៣​​នាក់​ទៀត​បញ្ជូន​​ទៅ​តុលា ​ការ ខណៈ​​បានដាក់​តំបន់​ប៉ះ​ទង្គិច​ថ្មី​​នៅ​ស្ទឹងមាន​ជ័យ​ក្នុង​​គ្រា​អាសន្ន​។ ​​

មនុស្ស​ចំនួន​​២៣​នាក់​​​ត្រូវបាន​​ចាប់​​ខ្លួន​​នឹង​ត្រូវ​បាន​​តុលាការ ​​បង្គាប់​ដាក់​​ពន្ឋធនា​គារ​ម​៣​​ត្រពាំង​ផ្លុង​ ក្រោយ​មក​​កម្មករ​ចំនួន​​២​នាក់​​ត្រូវបាន​​តុលាការ​​បង្គាប់​​ឲ្យនៅ​​ក្រៅ​ ឃុំ​​បណ្ដោះអាសន្ន​ និង​បច្ចុប្បន្ន​​មាន​មនុស្ស​​ចំនួន​២១​នាក់​​កំពុង​ជា​ប់​ព​ន្ឋ​ធនាគារ​​ ត្រពាំង​​ផ្លុង នៅ​ជាយ​ដែន​ជាប់​​ប្រទេស​វៀត​ណាម​ដែល​​មាន​ទាំង​​លោក​វ៉ន​ ពៅ​ប្រធាន​​សមាគម​​ប្រជាធិបតេយ្យ​​ឯករាជ្យ​​នៃ​​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ឋ​ ។​20140204_von pov_200_200

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s