សាលាឧទ្ធរណ៏សម្រេចបន្តឃុំខ្លួនលោក វន់ ពៅ ជាលើកទីពីរ

ភ្នំពេញ:នៅល្ងាចថ្ងៃច័ន្ទ ទី២៤ ខែ មិនា ឆ្នាំ២០១៤ នេះ សាលាឧទ្ធរណ៏បានលើកសាលក្កីរបស់លោក វន់ ពៅមក កាត់ក្ដីជាថ្មីម្ដងទៀតអ្នកដែលបានចូលរួមតាមដាននិងឃ្លាំ                                                                             មើលការកាត់ក្ដីនេះបានស្រែកតវ៉ាទាមទារអោយមានការដោះលែង                                                                                                                           លោក វន់ ពៅ និងអ្នកទាំង២០នាក់ផ្សេង ទៀតដោយគ្នានលក្ខណ្ឌដែល                                                                                                                   មានអ្នកចូលរូម ប្រមាណ៥០០នាក់ ដែលមានទាំងព្រះសង្ឃផងដែរ។

ទន្ទឹមនិងការកាត់ក្ដីនេះសាលាឧទ្ធរណ៏បានសម្រេចនៅតែបន្ត                                                                                                                ឃុំខ្លួនលោកវន់ពៅជាបន្ត ​ហើយតំកល់សាលដីការចាស់ដដែល។ ទោះបីជាមានការតាមដានឃ្លាំមើលនិងមានការស្រែកតវ៉ា                                                                                   ទាមទារព្រមទាំងមានការលើកជាបដាធំៗដែលសសេរទាមទារ​អោយមានការដោះ                                                                                                  លែង​លោក ​វន់ ពៅនិងអ្នកទាំង២០នាក់ផ្សេងទៀត​ហើយដែលមានសម្រែកយំរបស់ក្រុមគ្រួសារ​ដែលជាកូន ប្រពន្ធ ជាបងយ៉ាងណាក្ដី។

អ្នកស្រី ប្រាក់ សុវណ្ណារីដែលត្រូវជាភរិយារបស់លោក វន់ ពៅ បន្ទាប់ពីបានដឹងថាស្វាមីរបស់គាត់នៅតែបន្តឃុំខ្លួន​ទៀតអ្នកស្រី​ បានពោលទាំងទឹកភ្នែកថា” ពិតជាអយុត្តិធម៌ណាស់ចំពោះស្វាមីខ្ញុំ ដែលគាត់ខំធ្វើការដើម្បីទាមទារនូវ​យុត្តធម៌ដែល​តំឡើង​​ប្រាក់ខែ​១៦០$ តែប៉ុនណោះនិងជួយសម្រួលដល់កម្មករនៅរោងចក្រយ៉ាតជីងដែល​បានចាប់​ខ្លួន​ ហេតុអ្វីក៏ត្រូវចាប់ខ្លួនគាត់ ដែលគាត់​កំពុងតែមានជំងឺប្រចាំកាយ ដោះលែង​ប្តីខ្ញុំ​វិញមោ!!!!!!”។

គួរបញ្ជាក់ផងដែរថានេះជាលើកទីពីរហើយដែលមានការកាត់ក្តីលោកវន់ ពៅ ដែលបាន​កាត់ក្ដីកាលពីចុងខែមុនរួចម្ដងទៅហើយ ក្នុងបទប្រើ​ហិង្សា​ដោយ​ចេតនានិង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ អ្នក​ដទៃហើយត្រូវបានចាប់ខ្លួននៅថ្ងៃទី០២​ខែមករា ឆ្នាំ២០១៤ នៅមុខរោងចក្រ យ៉ាត់ជីង ដោយកងទ័ពឆត្រ័យោង៩១១។1970584_550529041727371_1373978950_n

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s