​សកម្មជន​ដីធ្លី​បន្ត​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល ដោះលែង​អ្នក​ទាំង​២១​នាក់​​

ពី VOD ថ្ងៃទី​ ២៨ ខែមិនា ឆ្នាំ ២០១៤ ដោយ៖​ កាន់ វិច្ឆិកា​:ប្រជា​សហគមន៍ និង​ក្រុមគ្រួសារ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ប្រមាណ​ជាង​៦០​នាក់ តវ៉ា​នៅ​មុខ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល នៅ​ថ្ងៃ​សុក្រ​នេះ ជំរុញ​ឲ្យ​ព​ន្ល្រឿ​ន​នីតិវិធី និង​ដោះលែង​អ្នក​ទាំង​២១​នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ពេល ​តវ៉ា​តម្លើង​ប្រាក់ខែ​គោល​ដល់​កម្មករ ​១៦០​ដុល្លារ​។​

ការតវ៉ា​ជាថ្មីទៀត​នេះ ប្រជា​សហគមន៍​ទាំង​៤​នោះ អះអាងថា ពួកគេ​បាន​ដាក់​ញត្តិ​សុំ​ដោះលែង អ្នក​ទាំង​២១​នោះ ទៅ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល​កាលពីដើម​ខែ​កុម្ភៈ តែ​រហូត​មកដល់ពេលនេះ​មិនទាន់​មាន​ការឆ្លើយតប​ឡើយ​។

​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វ​ន្នី បាន​រិះគន់​ការយឺតយ៉ាវ​នេះ​ថា តុលាការកំពុល ក៏ដូចជា​ក្រសួង​យុត្តិធម៌ មិន​ដែល​ផ្តល់​យុត្តិធម៌​ឲ្យ​អ្នកក្រីក្រ​នោះទេ តួ​យ៉ាង​ដូច​ទំនាស់​ដីធ្លី អ្នកមាន​លុយ​មាន​អំណាច​តែងតែ​ឈ្នះ លើ​ម្ចាស់​ដី​ពិតប្រាកដ​។

ក្នុង​ការតវ៉ា​នោះ​ដែរ ប្រជា​សហគមន៍ ក៏​ដូចជា​ក្រុម​គ្រួសារ​អ្នក​ទាំង ​២១​នាក់ បាន​ដុត​ធូប ទៀន និង​ដើ​រហែ ច្រៀង​ចម្រៀង​រៀបរាប់​ពី​ភាពអយុត្តិធម៌ ដើម្បី​បញ្ជាក់​ពី​ភាពឈឺចាប់​របស់​ពួកគេ​។

​ប្រធាន​ផ្នែក​ដីធ្លី​របស់​សមាគម អាដហុក លោក ឡាក់ គី មានប្រសាសន៍ថា នៅពេល​ពលរដ្ឋ​ អស់ជម្រើស​ការតវ៉ា​បែប​នេះ​គឺជា​មធ្យោបាយ​អហិង្សា​មួយ ដែល​សមស្រប​បំផុត​។​

ទោះជា​យ៉ាងណា ទាំង​តុលាការ​កំពូល ទាំង​ក្រសួងយុត្តិធម៌ បាន​បិទទ្វារ ដោយ​មិន​មាន​មន្ត្រី​ណា​ម្នាក់​ចេញមក​ជួប ក្រុម​សកម្មជន​ទាំងនោះ​ឡើយ​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រមាណ ៧០​នាក់ មក​ពី​សហគមន៍​ផ្សេងៗ​គ្នា​នៅ​ភ្នំពេញ ក៏​បាន​ដាក់​ញត្តិ រក​អន្តរាគមន៍​នៅ​ស្នាក់ការ​ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល រក​ដំណោះស្រាយ បញ្ចប់​ជម្លោះ​ដីធ្លី និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ​២១​នាក់ ឲ្យមាន​សេរីភាព​វិញ​ផង​ដែរ​។​

លោក វ​ន់ ពៅ និង​អ្នក​ជាប់​ឃុំ ២០​នាក់​ទៀត​ត្រូវបាន​សម្ថ​កិច្ច​ចាប់ខ្លួន​នៅ​មុខ​រោងចក្រ​យ៉ាក់​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវវេង​ស្រេង កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ នៅពេល​ដែល​កម្មករ តវ៉ា​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​។ បច្ចុប្បន្ន ពួកគេ​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ជិត​៣​ខែ​មក​ហើយ​៕1956766_702261336491193_405032312_o

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s