សាលាដំបូង បដិសេធជាថ្មីលើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក វន់ ពៅ

(អត្ថបទពីVOD) សាលាដំបូងរាជធានភ្នំពេញ បានសម្រេចបដិសេធជាថ្មីលើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយថា ការលែងលោក អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

IMG_0418

បន្ទាប់ពីបើកសវនការរយៈពេលជិតមួយម៉ោង ដោយអវត្តមានលោក វន់ ពៅ នោះតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នលើកទី៣ របស់លោកវន់ ពៅ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មករ កាលពីដើមខែមករា កន្លងទៅនេះ។ តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកហេតុផលដដែលថា ការដោះលែងលោក វន់ ពៅ អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដំណើរការសវនាការ។

នៅខាងក្រៅសាលាដំបូងឯណោះវិញ បន្ទាប់ពីបានទទួលដំណឹងថា តុលាការ មិនអនុញ្ញាតឲ្យលោកវន់ ពៅ នៅក្រៅឃុំបណ្តោះអាសន្ននោះ អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ គ្រួសារលោកវន់ ពៅ និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ៥០នាក់ បានស្រែកទ្រហោយំ ដោយថា តុលាការអយុត្តិធម៌ និងទាមទារឲ្យតុលាការដោះលែងលោកវន់ ពៅ ដោយគ្មានលក្ខខណ្ឌ។

ភរិយារបស់លោក វន់ ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី លើកឡើងថា ការសម្រេចរបស់សាលាដំបូង មានភាពអយុត្តិធម៌សម្រាប់ស្វាមី ក៏ដូចជាក្រុមគ្រួសាររបស់អ្នកស្រីទាំងមូល ខណៈលោកវន់ ពៅ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ និងកំពុងមានជំងឺប្រចាំកាយ។

ការបដិសេធពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ននេះ ធ្វើឡើងមុនពេលដែលសាលាដំបូងរាជធានីភ្នំពេញ បើកសវនការជាសាធារណៈ ជំនុំជម្រះក្តីលើសំណុំរឿងលោកវន់ ពៅ និងជនជាប់ចោទទាំង ២២នាក់ទៀត នៅថ្ងៃទី១៨ ខែមេសា ខាងមុខនេះ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទទាំង ២២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មករ ១៦០ដុល្លារក្នុងមួយខែ។

បច្ចុប្បន្នលោក វន់ ពៅ និងមនុស្ស២០នាក់ទៀត កំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ខណៈកម្មករពីរនាក់ ត្រូវបានតុលាការឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ ខែកុម្ភៈ៕

IMG_0397 IMG_0405 IMG_0411 IMG_0423 IMG_0452 IMG_0475 IMG_0479

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s