​ការបើក​សវនាកា​រក​រណីលោ​ក វ​ន់ ពៅ ពោ​រពេញ​ដោយ​សម្រែក​ទាមទារ​យុត្តិធម៌​​

DSCN4589(អត្ថបទពីVOD ដោយ៖​ ជន ស្រី​ណុ​ច)  តាំងពី ​ព្រឹក​ព្រលឹម​ស្រា​ងៗ ថ្ងៃ​សុក្រ​នេះ កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់ បាន​អូស​រនាំង​ដាក់​ជា​របាំង​រាំងខ្ទប់​ផ្លូវ​នៅខាងមុខ​មហាវិថី មុនី​រ៉េត ដែល​ជា​ទីតាំង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ដែល​សវនាការ​លើក​រ​ណី​ជនសង្ស័យ​២៣​រូប​ចាប់ផ្តើម​។

ជន​ជាប់​២៣​រូបនេះ ដែល​ក្នុងនោះ​មាន​ទាំង​លោក​ វន់ ពៅ ត្រូវបាន​ដឹក​មក​ចូល​សវនាការ ហើយ​ពេលនោះ​អ្នកគាំទ្រ​និង​សកម្មជន​សង្គម រាប់រយ​នាក់​ចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​មក​ក្បែរ តុលាការ តែ​ពួកគេ​ស្ថិតនៅ​ក្រៅរ​បាំង​របស់​ស​ម​ត្ថ​កិច្ច។

ខណៈ​ដែល​សវនាកា​រកំ​ពុង​តែ​ដំណើរការ​ រយៈពេល​ជាង​១​ម៉ោង មាន​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ​បាន​កើតឡើង នៅ​គ្រា​អ្នកគាំទ្រ​រយ​នាក់​ប្រឈមមុខ​នឹង​ក្រុម​សន្តិសុខ ដែល​​កបាំងមុខ​ជិត។​

យ៉ាងតិច​ស្ត្រី​អ្នក​បឹងកក់​ម្នាក់​បាន​ សន្លប់ ដោយសារ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​។ ជាមួយគ្នា​នោះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​ស្រែក​តាមឧគ្ឃោសនាសព្ទ ទាមទារ​ឲ្យ​ដោះលែង​ជន​ទាំង​២៣​រូបនោះ ព្រោះ​ពួកគេ​ចាត់ទុក​ថា​ជនសង្ស័យ​ទាំង​នេះ​មិន​មាន​កំហុស​អ្វី​ទេ។

​បើ​តាម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​វន់ ពៅ គឺ​លោក សំ សុខ​គង់ សវនាការ​អ្នក​ទាំង​២៣​នាក់​នេះ ត្រូវ​បាន​បែក​ចែកជា បី​ផ្នែក ក្នុងនោះ​សវន​ការ​ចំនួន​ពីរ បើក​លើ​ករណី​មនុស្ស​១០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សវនាការ​មួយទៀត ​បើក​លើ​ករណី​កម្មករ​១៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ការប៉ះទង្គិច​លើ​ផ្លូវ​វ៉េងស្រេង​។​

​សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែល​ព្យាយាម​រត់​ចូល​ទៅ​ជិត​អាគារ​តុលាការ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​សែង​ចេញពី​នោះ បាន​រិះគន់​តុលាការ​កម្ពុជា​ថា​មិន​ឯករាជ្យ ដែល​មាន​អំណាច​ធ្វើ​បាប​ជនស្លូតត្រង់។ អ្នកស្រី​បន្ត​ថា ក្នុងនាម​ខ្លួន​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​អស់​ជាច្រើន​ខែ ​ដោយសារ​រឿង​អយុត្តិធម៌ នៅ​ថ្ងៃនេះ​អ្នក​ស្ត្រី​ស៊ូស្លាប់​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង លោក ​វន់ ពៅ និង​អ្នក​ជាប់​ឃុំ​ផ្សេងទៀត «ទោះបីជាស្លាប់ក៏ដោយ ក៏ពួកយើងអត់ចុះចេញដែរ ទោះបីដាក់កម្លាំងមកប៉ុន្មានក៏ពួកយើង អត់រាថយដែរ គឺត្រូវតែទាមទារដាច់ខាត ឲ្យពួកគាត់មានសេរីភាព ដោយសារប្រព័ន្ធតុលាការនេះហើយ ធ្វើឲ្យយើងបែកបាក់នារាស់ ធ្វើឲ្យយើងអស់ផ្ទះអស់សម្បែង ធ្វើឲ្យយើងឈឺចាប់យ៉ាងខ្លាំង ជាបន្តបន្ទាប់ អ៊ីចឹងថ្ងៃនេះពួកយើងបានត្រៀមខ្លួនមកជាស្រេចហើយ ដើម្បីតតាំងជាមួយហ្នឹងតុលាការ ក៏ដូចជាអាជ្ញាធរ»។

អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក លោក ណៃ វ៉ង់​ដា​ ដែល​តាមដាន​ព្រឹត្តិការណ៍​នេះ  រិះគន់​ចំពោះ​សកម្មភាព​របស់​អាជ្ញាធ​រ​ដែល​រារាំង​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ ស្ត្រី​នោះ «ដូចយើងបាយឃើញអំបាញ់មិញអ៊ីចឹង មានការស្ទុះចូលមក អ្នកគាំទ្រមួយចំនួន មានលោកស្រី យ៉ោម បុប្ឆា ខាងបឹងកក់ ខាងបុរីកីឡា មួយចំនួនទៀត ដូច្នេះធ្វើឲ្យមានការប៉ះទង្គិចជាមួយសមត្ថកិច្ច ហើយប្រសិនណាប៉ះទង្គិច អ្នកណាដែលខូចកេរ្តិ៍ឈ្មោះ គឺសមត្ថកិច្ចហ្នឹងឯង។ យើងឃើញហើយថា អាក្រក់មើលណាស់ លើកបី លើកទាញ សែង របូតខោ រហូតដល់ខ្ញុំស្រែកឃាត់ថា ធ្វើអ៊ីចឹងអត់បានទេ របូតខោស្ត្រីហើយ របូតខោលោកស្រី យ៉ោម បុប្ឆា ហើយអត់ធ្វើអ៊ីចឹងបានទេ»។

​ជនជាប់ចោទ​ទាំង ២៣​នាក់ ក្នុងនោះ​មាន​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច ​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​៕

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s