តុលាការ ​​​នឹង​​បន្ត​​​សវនាការជន​ត្រូវ​​ចោទ​​២៣​នាក់​​ នៅ​​ថ្ងៃទី​​២០​​​ ឧសភា​​

ពី Fpmonline ដោយ អ្នកស្រែ

រាជធានីភ្នំពេញ៖ ​សាលាដំបូង​​រាជធានី​ភ្នំ​ពេញ នឹង​​បន្ត​​​សវនាការ លើ​​សំណុំ​​រឿង ​​លោ​​ក វ​​ន់ ​ពៅ និង​មនុស្ស​​​២២នាក់​​ នៅ​​ថ្ងៃទី​​២០​​​ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់​ពី​តុលាការបើកសវនាការ​​ជំនុំ​​ជំរះក្តី​ កាល​ពីវេលា​ព្រឹក​ថ្ងៃទី​​០៦ ខែឧសភា និង​បាន​បញ្ចប់​​នៅ​​ម៉ោង​​ជាង​​៣​​រសៀល​​​។ នៅពេល​ពេញ​មួយ​ព្រឹក​នេះ ចៅក្រម​ទើបតែ​សួរនាំ​លើ​ជនជាប់ចោទ ២ នាក់ បន្ថែមទៀត​ប៉ុណ្ណោះ​។

សវនាការ នៅ​បន្ទប់​លេខ​១ ក្នុងករណី​សំណុំរឿង​រោងចក្រ​យ៉ាក​ជី​ង កាលពី​ថ្ងៃទី​២៥​មេសា ចៅក្រម​សួរនាំ​លើ​ជនជាប់ចោទ បាន​ចំនួន ៤ នាក់​។ ប៉ុន្តែ​លោក វន់ ពៅ លោក​ចាន់​ពុទ្ធិ​ស័ក្តិ និង​លោក ថេ​ង សាវឿន ចៅក្រម​មិនទាន់​សួរនាំ​នោះទេ​។​

​ចំណែក​នៅ​បន្ទប់​សវនាការ​លេខ​២ គឺ​ករណី​សំណុំរឿង​ប្រឆាំងនឹង​បាតុករ ១៣ នាក់ នៅ​ផ្លូវ​វេ​ង​ស្រេង​។ សវនាការ​បន្ត​នៅ​ព្រឹក​ថ្ងៃទី​០៦​ឧសភា​នេះ ចៅក្រម បាន​សួរនាំ​ជនជាប់ចោទ ចំនួន ១០ នាក់​ហើយ​។​

​សវនាការ​លើ​សំណុំ​រឿងក្តី​ទាំងពីរ​នេះ នឹង​បន្ត នៅ​ម៉ោង ២ និង ៣០ នាទី រសៀល​នេះ​។ ដោយឡែក សវនាការ​លើ​សំណុំ​រឿងក្តី​បាតុកម្ម​រោងចក្រ SL នៅមុខ​វត្ត​ស្ទឹងមានជ័យ គឺ​ចៅក្រម បាន​សួរនាំ​ជនជាប់ចោទ ជា​យុវជន​ពីរ​នាក់ ចប់សព្វគ្រប់ ហើយ​សម្រេច​ថា នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤​។​

​រយៈពេល​ពេញ​មួយ​ព្រឹក ក្នុងពេល​តុលាការ​បន្ត​បើកសវនាការ​លើ​សំណុំរឿង​ប្រឆាំង​បាតុករ ទាំង ២៥ នាក់ ក្នុង​សំណុំរឿង​រោងចក្រ SL រោងចក្រ​យ៉ាក​ជី​ង និង​ព្រឹត្តិការណ៍​នៅ​ផ្លូវ​វេ​ង​ស្រេង គឺ​សន្តិសុខ ត្រូវបាន​រឹតបន្តឹង​ជាង​ពេលមុន​។ ផ្លូវ​នៅមុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​ចរាចរណ៍ ចាប់​ភ្លើងស្តុប​រង្វង់​មូល​អាងទឹក រហូតដល់​មុខ​វត្ត​ព្រះពុទ្ធ​មានបុណ្យ ជាប់​រូបនាង​គ​ង្ហី​ង​។

​ប៉ុន្តែ​ព្រឹត្តិការណ៍​បិទផ្លូវ ហើយ​មាន​អ្នក​តវ៉ា​ជាច្រើន​រយ​នាក់ ស្រែក​ទាមទារ​ឲ្យ​ដោះលែង​ជនជាប់ចោទ ជា​បាតុករ​ទាំង ២៥ នាក់​នោះ ត្រូវបាន​លោក អំ សំអាត សកម្មជន​សិទ្ធិមនុស្ស​អង្គការ​លីកាដូ បាន​កត់សម្គាល់ថា មិនមាន​កើត​អំពើហិង្សា​អ្វី​នោះទេ​។

សូមបញ្ជាក់ថា  លោក​​ វន់ ពៅ​ និង​មនុស្ស​​២២​​នាក់ ត្រូវ​​បាន​សមត្ថកិច្ច​​ឃាត់​ខ្លួន​​ និង​​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​​បណ្តោះអាសន្ន​ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​រោងចក្រ​យ៉ាកជីនក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស ​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង ក្នុង​ពេល​តវ៉ា​ដំឡើង​ប្រាក់ខែ​កម្មករ ១៦០​ដុល្លារកាល​ពីខែ​​មករា​​ ​កន្លង​មក៕10313038103135safe_image10313038

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s