សវនាការ​លោក វ៉ន ពៅ​លើក​ទី២ ធ្វើឡើង​ក្រោម​ស្ថានភាព​តានតឹង

ពីRFA ដោយ ស៊ុន មេសា ៖នៅ​ថ្ងៃ​អង្គារ​ទី៦ ឧសភា​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវ​នាការ​​លើក​ទី២ លើ​ករណី​លោក វ៉ន ពៅ និង​មនុស្ស​ចំនួន២២នាក់​ផ្សេងទៀត​ ​ដែល​ជាប់ចោទ​ពីបទ​បង្ក​អំពើហិង្សា​ លើផ្លូវ​វ៉េងស្រេង រួមទាំង​សវនាការ​លើ​ករណី​ហិង្សា​នៅខាងមុខ​វត្ត​ស្ទឹងមានជ័យ​ផងដែរ។ សវនាការ​លើក​ទី២នេះ ប្រព្រឹត្តឡើង​ក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​ពី​អាជ្ញាធរ​យ៉ាង​តឹងរ៉ឹង ខណៈដែល​សកម្មជន​បឹងកក់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​ព្យាយាម​ប្រមូលផ្តុំ​នៅ​ជុំវិញ​តុលាការ។ មន្ត្រី​សិទ្ធិមនុស្ស​រំពឹងថា​ តុលាការ​នឹង​វិនិច្ឆ័យ​ផ្អែកលើ​គតិយុត្តិ។

ដូច​ការគ្រោងទុក ​សវ​នា​ការលើក​ទី២ក្នុង​សំណុំរឿង​អំពើហិង្សា​ បង្ហូរឈាម​នៅ​ផ្លូវ​វ៉េងស្រេង និង​នៅខាងមុខ​រោងចក្រ​យ៉ាក​ជី​ង បានចាប់ផ្តើម​ហើយ។ លោក វ៉ន ពៅ​ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សកម្មជន​សិទ្ធិ​ដីធ្លី​តំបន់​បឹងកក់​ លោក ចាន់ ពុទ្ធិ​ស័​ក្ត និង​កម្មករ​ចំនួន​២១នាក់​​ផ្សេងទៀត ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ដឹក​មកដល់​សាលាដំបូង​ក្រុងភ្នំពេញ ​តាំងពី​ម៉ោង ​ប្រមាណ​ជាង៦ព្រឹក។

លោក អ៊ុំ សំអាត​មន្ត្រីជាន់ខ្ពស់ អង្គការ​លី​កាដូ ​ដែល​បាន​តាមដាន​សវ​នា​ផ្ទាល់ បានឱ្យដឹងថា តុលាការ​​បាន​លើកយក៤ករណី គឺ២ករណី​នៅ​រោងចក្រ​យ៉ាក​ជី​ង​ ដែលមាន​ជន​ជាប់​ចោទ​១០នាក់ រួមទាំង​លោក វ៉ន ពៅ និង១ករណី​នៅ​ផ្លូ​វ​វ៉េងស្រេង ដែលមាន​ជនជាប់ចោទ១៣នាក់ និង​១​ករណី​នៅខាងមុខ​ស្ទឹងមានជ័យ ​ដែលមាន​ជនជាប់ចោទ២នាក់។ លោក​អ៊ុំ សំអាត​បាន​បន្តថា ករណី​ជំនំ​ជ​ម្រះ​​នៅ​ផ្លូវ​ស្ទឹងមានជ័យ បាន​បិទ​បញ្ចប់​ហើយ ប៉ុន្តែ​តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី៣០ ឧសភា រីឯ​ករណី​លោក វ៉ន ពៅ និង​សកម្មជនផ្សេងៗទៀត តុលាការ​​កំពុងតែបន្ត​និតិ​វិធី​សួរចម្លើយ។

មន្ត្រី​ស៊ើបអង្កេត​រូបនេះ​ដដែល បាន​គូសបញ្ជាក់ថា សង្គម​ស៊ីវិល​ពិបាក​នឹង​ការសន្និដ្ឋាន​ណាស់​​លើ​លទ្ធផល​នៃ​កា​ជំនុំជម្រះ​ ព្រោះថា ករណី​ទាំងនេះ គឺ​មិនមែន​ពឹង​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​នោះទេ ផ្ទុយទៅវិញ​វា​ពឹង​ផ្អែកលើ​ទិដ្ឋភាព​នយោបាយ។ ហើយ​លោក​សង្កត់ធ្ងន់ថា វាសនា​​ជន​ទាំង២៣នាក់ នោះ​គឺ​ស្ថិត​លើ​កណ្តាប់ដៃ​អ្នកនយោបាយ​ទៅវិញ​នោះទេ។

សូមបញ្ជាក់ថា ខុសពី​សវនាការ​លើក​ទី១ សវនាកា​រ​លើក​ទី២នេះ បាន​ប្រព្រឹត្តឡើង​ក្រោម​រូបភាព​​​សន្តិសុខ​យ៉ាង​តឹងរ៉ឹង។ អាជ្ញាធរ​បានដាក់​របាំ​ង​ដែក​កំពស់​ប្រមាណ១ម៉ែត​ក្រក​ន្លះ​ព័ទ្ធ​ជុំវិញ​​ តុលាកា​រសា​សាលាដំបូង ​រាជធានី​ភ្នំពេញ ដោយមាន​ការគាំទ្រ​ពី​កងកម្លាំង​ប៉ូលិស និង​ប៉េអឹម និង​រថយន្ត​ពន្លត់អគ្គិភ័យ​ផងដែរ។

ដោយឡែក​ ប្រជាពលរដ្ឋ​ដូចជា​សកម្ម​ជន​បឹងកក់ បុរី​កីឡា និង​ថ្មគោល រួមទាំង​ពលរដ្ឋ​ផ្សេងទៀត​​ដែល​រួមមាន​ព្រះសង្ឃ​ផង បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​តុលាកា​រសាលាដំបូង​ក្រុង​ភ្នំពេញ ​ដោយមាន​ លើក​បដា ស្រែក​ដាក់​ក្បាល​ម៉េ​ក្រូ និង​ទូងស្គរ ទាមទារ​ឱ្យ​ដោះលែង​មនុស្ស​ទាំង២៣នាក់។ សូម​រំលឹកថា ជនជាប់ចោទ​ទាំង២៣​នាក់​​ត្រូវបាន​រដ្ឋាភិបាល​ចាប់ខ្លួន​ក្រោយ​ការ​ផ្ទុះ​ អំពើហិង្សា​កាលពីដើម​ខែមករា​កន្ល​ង​ទៅ ក្រោម​​បទចោទប្រកាន់​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បតិ្ត និង​បង្ក​ហិង្សា។

 

យ៉ាងណាក៏ដោយ គិត​ត្រឹម​ម៉ោង ១រសៀល​នេះ សវនាកា​រ​លើក​ទី២ លើ​ជន​ទាំង២៣នាក់​នោះ គឺ​​មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​នោះទេ៕Siv channa04_24

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s