សវនាការ​ជន​ជាប់​ឃុំ​ទាំង ​២៣​​នាក់​​នឹង​ត្រូវ​ជំនុំ​ជម្រះ​ថ្ងៃ​​ស្អែក​​ទៀត​

ពីភ្នំពេញប៉ុស្តិ៏ ដោយ លាង ផាន់ណារ៉ាៈភ្នំ​ពេញ: ការ​ជំនុំជម្រះ​បុរស ​២៣​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ ក្នុង​បាតុ​កម្ម​​ហិង្សា​ កាល​ពី​ដើម​ខែ​មករានឹង​បន្ត​នៅ​​ម៉ោង​ ៨​ ព្រឹក​​ថ្ងៃ​នេះ នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​ស្អែក​​ទៀត​ ដោយសារ​សវនការ​អស់​ម៉ោង និង​ត្រូវ​ដឹក​ជញ្ជូន​ជន​សង្ស័យ ត្រលប់​ទៅ​ពន្ធនាគារ​វិញ ដោយ​បារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ពេល​ដឹក​ជញ្ជូន។~

ចុង​ចោទ​ទាំង ​​នេះ ប្រឈម​មុខ​នឹង​ការ​ចោទ​​ប្រកាន់​​ចាប់​ពី​ការ​ញុះ​ញង់ ​រហូត​ដល់​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​​ស្ថាន​ទម្ងន់​ទោស បន្ទាប់​ពី​ការ​ចាប់​ខ្លួន ក្នុង​អំឡុង​កូដ​កម្ម​រោង​ចក្រ​មួយ​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា​។ នៅ​ថ្ងៃ​ទី​៣ ខែ​​មក​រា​ អាជ្ញា​ធរបាន​បើក​ការ​បាញ់​ប្រហារ​លើ​ហ្វូង​មនុស្ស​នៅ​ផ្លូវ​វេង​ស្រេង ដោយ​​ឆក់​យក​ជីវិត​កម្មករ​​យ៉ាង​ហោច​ណាស់​៤​នាក់​។ បុរស​ទី​៥ ដែល​គេ​បាន​វាយ​ឲ្យ​​រង​​របួស​យ៉ាង​ដំណំ​​នៅ​​ថ្ងៃ​នោះ ទើបតែ​​ស្លាប់​​កាល​ពី​ចុង​​​សប្តាហ៍​​មុន​ដោយ​សារមិនអាចព្យាបាលជា។

សវនាការ ​លើក​ទី៣​នេះ ក៏​មាន​ការ​រក្សា​សន្តិសុខ​នៅ​ជុំវិញ​បរិវេណ​សាលា ដំបូង​រាជធានី​ភ្នំពេញ ដោយ​កម្លាំង​សមត្ថកិច្ច រថយន្ត​ពន្លត់​អគ្គិភ័យ និងរបង បន្លាស​ត្រូវ​បាន​គេ​ដាក់​ឡោម ព័ទ្ធ ខណៈ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា បាន​មក​ជួប​ជុំ ស្រែក​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ទាំង​២៣ នាក់។

ក្រុម​ អង្គ​ការ​សង្គម​ស៊ី​វិល​​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន បាន​ធ្វើ​ការ​ថ្កោល​ទោស​​​យ៉ាង​ខ្លាំង​ក្លា ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​សកម្ម​ជន​ និង​កម្មករ​ទាំង​ ២៣ នាក់​នេះ ហើយ​​បាន​ទាម​ទារ​​ឲ្យ​ដោះ​លែង​​ដោយ​គ្មាន​លក្ខខណ្ឌ​ដោយ​លើក​ហេតុ​ផល​ថា ពួក​គេ​ទាំង​នេះ​ គឺ​​គ្រាន់​តែ​ជា​ជន​រង​គ្រោះ ដែល​រង​របួស​យ៉ាង​​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​បាញ់​និង​វាយ​ដំ​ពី​​កម្លាំង​ សមត្ថ​កិច្ច​។_MG_5096

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s