ចៅក្រមប្រកាសផ្អាកសវនាការសួរដេញដោលលោកវន់ ពៅ ភ្លាមៗដោយសារជំងឺលោករើឡើង​

ពី VOD ដោយ៖​ តាំង វីដា៖

​​សវនាការ​លើ​ករណី​ជនជាប់ចោទ​២៣​នាក់ ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ត្រូវបាន​ប្រកាស​ផ្អាក​ភ្លាមៗ ដោយសារ​លោក​វន់ ពៅ មាន​អា​ការៈពិបាក​ដកដង្ហើម ព្រោះតែ​ជំងឺ​ប្រចាំកាយ​រើ​ឡើង​។

​បន្ទាប់​ពី​បន្ត​បើក​សវនាការ​សួរដេញដោល​បន្ត​ទៅ​លើ​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​រយៈពេល​ជាង​កន្លះ​ម៉ោង នៅ​ម៉ោង​ជិត ៣​រសៀល​នេះ ចៅក្រម​ជំនុំជម្រះ លោក កែវ មុនី បានប្រកាស​ផ្អាក​សវនាការ​ភ្លាមៗ ដោយសារតែ​លោក​វ​ន់ ពៅ មាន​អា​ការៈពិបាក​ដកដង្ហើម មិន​អាច​ឆ្លើយតប​នឹង​សំណួរ​របស់​មេធាវី​បាន​។ លោក​ចៅក្រម​បន្តថា សវនាការ​នឹង​បន្ត​ធ្វើ​នៅ​ម៉ោង ៨​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ទៀត​។​
​ភ្លាមៗ​នោះ មេធាវី​ការពារ​ក្តី​ឲ្យ​លោក វ​ន់ ពៅ គឺ​លោក សំ សុគ​ង់ បាន​ស្នើសុំ​ចៅក្រម​ពន្យារ​ពេល​សវនាការ ដើម្បី​ឲ្យ​កូនក្តី​របស់​លោក មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ជំងឺ​ប្រចាំកាយ​។

​ប៉ុន្តែ លោក​ចៅក្រម កែវ មុនី បាន​បដិសេធ ហើយ​ថា​ប្រសិន​បើ​លោក​វ​ន់ ពៅ នៅ​មិនទាន់មាន​អា​ការៈធូរស្រាល​ឡើងវិញ និង​មាន​ការផ្លាស់ប្តូរ​ណាមួយ​នោះ អង្គជំនុំជម្រះ នឹង​ជូនដំណឹង​តាម​ក្រោយ​នៅ​ថ្ងៃស្អែក​។

​លោក​វន់ ពៅ ត្រូវបាន​អង្គជំនុំជម្រះ​សាកសួរ តាំង​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ ហើយ​បន្ត​រហូត​មកដល់​រសៀល​នេះ ដែល​ធ្វើឲ្យ​លោក​មានអា​ការៈនឿយហត់ ពិបាក​ដកដង្ហើម ដោយសារ​តែ​ជំងឺ​ប្រចាំកាយ​រើ​ឡើង​។ ភ្លាមៗ​នោះ លោក​វន់ ពៅ បាន​ទទួល​ការព្យាបាល​ពី​មន្ត្រី​ពេទ្យ​អង្គការ​លីកាដូ ហើយ​នឹង​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ដើម្បី​រងចាំ​ចូលរួម​សវនាការ​នៅ​ព្រឹកស្អែក​បន្តទៀត​។​

​មុនពេល លោក​វន់ ពៅ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​អាជ្ញាធរ នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង កាលពី​ថ្ងៃ​ទី​០២ ខែ​មករា​នោះ លោក​ធ្លាប់​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ ដោយសារ​លោក​មាន​ជំងឺ​ប្រចាំកាយ គឺ​ដុំ​សាច់​មហារីក​ក្រលៀន និង​ពងបែក​ក្នុង​ក្រពះ​ពោះវៀន​ធ្ងន់ធ្ងរ​។ បើ​តាម​អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ភរិយា​លោក​វ​ន់ ពៅ គឺ​លោក​តែងតែ​មាន​អាការៈ​ស្លេកស្លាំង និង​ឈឺចាប់​ពេញ​រាងកាយ ព្រោះ​ខណៈពេលដែល​លោក​ចូលរួម​ឃ្លាំមើល​ការទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ ជា​មួយ​កម្មករ​រោងចក្រ​នោះ គឺ​កងទ័ព​ឆ័ត្រយោង​៩១១ បាន​វាយ​ទាត់​គាត់​ចំ​កន្លែង​ដែល​ធ្លាប់​វះកាត់​៕CAM00204

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s