សាលាដំបូង នឹង​ប្រកាស​សាលក្រម​លើ​អ្នក​ទាំង​២៣​នៅ​ថ្ងៃ​ទី​៣០​ខែឧសភា​

ពី VOD ដោយ៖​ ណាត សុភាពៈ សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​ការ​សវនាកា​រលើ​លោក វ​ន់ ពៅ និង​មនុស្ស​ផ្សេងទៀត នៅ​ម៉ោង​ជាង​៨​យប់​នេះ ដោយ​សម្រេច​ថា​នឹង​ប្រកាស​សាលក្រម​នៅ​ចុងខែ​ឧសភា​នេះ​។​

​ក្រោយ​ពី​សវនាការ​រយៈ​ពេល​មួយ​ថ្ងៃ​ពេញ តុលាការ ឲ្យដឹងថា សាលក្រម​លើ​លោក វ​ន់ ពៅ និង​អ្នក​ផ្សេង​ទៀត នឹង​ត្រូវ​បាន​ប្រកាស​នៅ​ព្រឹក​ម៉ោង​៨​ ថ្ងៃទី​៣០​ខែ​ឧសភា​។​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ប្តូរ​បទ​ចោទ​លើ​លោក វ​ន់ ពៅ និង​លោក គុណ សម្បត្តិ​ពិសិដ្ឋ ទៅ​ជា​បទ​អ្នកផ្តើមគំនិត​ឲ្យមាន​ហិង្សា និង​មាន​ស្ថាន​ទម្ងន់​ទោស និង​បង្ក​ឲ្យ​ខូចខាត​ដោយ​​ចេតនា និង​មាន​ស្ថានទម្ងន់​ទោស​។​

មេធាវីការពារជនជាប់ចោទ និងអ្នកឃ្លាំមើលដំណើរការសវនាការ លើកឡើងថា ដំណើរការកាត់ក្តី មានភាពល​ម្អៀង​ច្រើន​​ទៅរកដើមចោទ។

​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មនុស្ស​២៣​នាក់ ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​ពេល​កម្មករ​ទាមទា​រ​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​ក្នុង​មួយខែ​។​អ្នក​ទាំងអស់​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ញុះញង់​ ឲ្យ​ប្រព្រឹត្ត​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​។​

​ក្នុង​សវនាការ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅវេលា​ម៉ោង​១០ និង​៣០​នាទី លោក វ​ន់ ពៅ បាន​វិលមុខ​ដួល​នៅ​ក្នុង​រង្វង់​ក្រចកសេះ នៅពេល​មេធាវី សួរ​ពី​ដំណើរ​ហេតុដែល​កើតឡើង​៕លោក​វន់​ពៅ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s