សាលាដំបូង នឹង​ប្រកាស​សាលក្រម​លើ​អ្នក​ទាំង​២៣​នៅ​ថ្ងៃ​ទី​៣០​ខែឧសភា​

ពី VOD ដោយ៖​ ណាត សុភាពៈ សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​ការ​សវនាកា​រលើ​លោក វ​ន់ ពៅ និង​មនុស្ស​ផ្សេងទៀត នៅ​ម៉ោង​ជាង​៨​យប់​នេះ ដោយ​សម្រេច​ថា​នឹង​ប្រកាស​សាលក្រម​នៅ​ចុងខែ​ឧសភា​នេះ​។​ ​ក្រោយ​ពី​សវនាការ​រយៈ​ពេល​មួយ​ថ្ងៃ​ពេញ តុលាការ ឲ្យដឹងថា សាលក្រម​លើ​លោក វ​ន់ ពៅ និង​អ្នក​ផ្សេង​ទៀត នឹង​ត្រូវ​បាន​ប្រកាស​នៅ​ព្រឹក​ម៉ោង​៨​ ថ្ងៃទី​៣០​ខែ​ឧសភា​។​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ប្តូរ​បទ​ចោទ​លើ​លោក វ​ន់ ពៅ និង​លោក គុណ សម្បត្តិ​ពិសិដ្ឋ ទៅ​ជា​បទ​អ្នកផ្តើមគំនិត​ឲ្យមាន​ហិង្សា និង​មាន​ស្ថាន​ទម្ងន់​ទោស និង​បង្ក​ឲ្យ​ខូចខាត​ដោយ​​ចេតនា […]

Read Article →

ចៅក្រមប្រកាសផ្អាកសវនាការសួរដេញដោលលោកវន់ ពៅ ភ្លាមៗដោយសារជំងឺលោករើឡើង​

ពី VOD ដោយ៖​ តាំង វីដា៖ ​​សវនាការ​លើ​ករណី​ជនជាប់ចោទ​២៣​នាក់ ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ត្រូវបាន​ប្រកាស​ផ្អាក​ភ្លាមៗ ដោយសារ​លោក​វន់ ពៅ មាន​អា​ការៈពិបាក​ដកដង្ហើម ព្រោះតែ​ជំងឺ​ប្រចាំកាយ​រើ​ឡើង​។ ​បន្ទាប់​ពី​បន្ត​បើក​សវនាការ​សួរដេញដោល​បន្ត​ទៅ​លើ​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​រយៈពេល​ជាង​កន្លះ​ម៉ោង នៅ​ម៉ោង​ជិត ៣​រសៀល​នេះ ចៅក្រម​ជំនុំជម្រះ លោក កែវ មុនី បានប្រកាស​ផ្អាក​សវនាការ​ភ្លាមៗ ដោយសារតែ​លោក​វ​ន់ ពៅ មាន​អា​ការៈពិបាក​ដកដង្ហើម មិន​អាច​ឆ្លើយតប​នឹង​សំណួរ​របស់​មេធាវី​បាន​។ លោក​ចៅក្រម​បន្តថា សវនាការ​នឹង​បន្ត​ធ្វើ​នៅ​ម៉ោង […]

Read Article →

សវនាការ​ជន​ជាប់​ឃុំ​ទាំង ​២៣​​នាក់​​នឹង​ត្រូវ​ជំនុំ​ជម្រះ​ថ្ងៃ​​ស្អែក​​ទៀត​

ពីភ្នំពេញប៉ុស្តិ៏ ដោយ លាង ផាន់ណារ៉ាៈភ្នំ​ពេញ: ការ​ជំនុំជម្រះ​បុរស ​២៣​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ ក្នុង​បាតុ​កម្ម​​ហិង្សា​ កាល​ពី​ដើម​ខែ​មករានឹង​បន្ត​នៅ​​ម៉ោង​ ៨​ ព្រឹក​​ថ្ងៃ​នេះ នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​ស្អែក​​ទៀត​ ដោយសារ​សវនការ​អស់​ម៉ោង និង​ត្រូវ​ដឹក​ជញ្ជូន​ជន​សង្ស័យ ត្រលប់​ទៅ​ពន្ធនាគារ​វិញ ដោយ​បារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ពេល​ដឹក​ជញ្ជូន។~ ចុង​ចោទ​ទាំង ​​នេះ ប្រឈម​មុខ​នឹង​ការ​ចោទ​​ប្រកាន់​​ចាប់​ពី​ការ​ញុះ​ញង់ ​រហូត​ដល់​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​​ស្ថាន​ទម្ងន់​ទោស បន្ទាប់​ពី​ការ​ចាប់​ខ្លួន ក្នុង​អំឡុង​កូដ​កម្ម​រោង​ចក្រ​មួយ​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា​។ នៅ​ថ្ងៃ​ទី​៣ ខែ​​មក​រា​ អាជ្ញា​ធរបាន​បើក​ការ​បាញ់​ប្រហារ​លើ​ហ្វូង​មនុស្ស​នៅ​ផ្លូវ​វេង​ស្រេង ដោយ​​ឆក់​យក​ជីវិត​កម្មករ​​យ៉ាង​ហោច​ណាស់​៤​នាក់​។ បុរស​ទី​៥ ដែល​គេ​បាន​វាយ​ឲ្យ​​រង​​របួស​យ៉ាង​ដំណំ​​នៅ​​ថ្ងៃ​នោះ […]

Read Article →

មន្ត្រី​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​ការ​ពន្យារ​រឿង​ក្តី​សកម្មជន

ពី VOA ដោយ ហេង រស្មី៖​ភ្នំពេញ — ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣​ បាន​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ខែ​ឧសភា​ឆ្នាំ​២០១៤ ​គឺ​នៅ​មុន​តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​ពី​រយៈ​ពេល​មួយ​ឆ្នាំគត់​នៃការ​ជាប់​ គាំង​នយោបាយ។​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត ​ទាំង​ពីរ​មក​ដល់​ថ្ងៃ​ពុធ​នេះ​នៅ​មិន​ទាន់​បន្ទន់​ឥរិយាបទ​ចូល​រួម​តុ​ចរចា ​ដើម្បី​ទម្លុះ​ទំលាយ​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​នៅ​ឡើយ។​ ក្រោយ​ពី​លទ្ធផល​បោះ​ឆ្នោត​ដែល​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល ​បាន​៥៥​អាសនៈ​ បាន​ទាត់​ចោល​នៅ​លទ្ធផល​ដែល​ចេញ​ដោយ​គជប។​ ក្រោយ​ពី​បាន​ទាត់​ចោល​លទ្ធផល​បោះ​ឆ្នោត​ ចលនា​មហា​បាតុកម្ម​បាន​ផ្ទុះ​ឡើង​ ហើយ​អ្វី​ដែល​សំខាន់​គឺ​ចលនា​មហា​បាតុកម្ម​ទាមទារ​តំឡើង​ប្រាក់​បៀវត្ស​របស់ ​ក្រុម​កម្មករ​ឲ្យ​បាន​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ក៏​បាន​ផ្ទុះ​ឡើង​ ទន្ទឹម​គ្នា​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ។​ ដោយ​មិន​ទុក​សភាពការណ៍​មហាបាតុកម្ម​មិន​ឲ្យ​មាន​ភាព​ទុំជោរ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ទប់​ស្កាត់​វិធានការ​ យ៉ាង​មាន​ប្រសិទ្ធភាព ​បាន​បាញ់​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​នៅ​ រោងចក្រ​យ៉ាកជីង​ សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ គល់​ស្ពាន​ក្បាល​ថ្នល់​ និង​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ។​ […]

Read Article →

តុលាការ ​​​នឹង​​បន្ត​​​សវនាការជន​ត្រូវ​​ចោទ​​២៣​នាក់​​ នៅ​​ថ្ងៃទី​​២០​​​ ឧសភា​​

ពី Fpmonline ដោយ អ្នកស្រែ៖ រាជធានីភ្នំពេញ៖ ​សាលាដំបូង​​រាជធានី​ភ្នំ​ពេញ នឹង​​បន្ត​​​សវនាការ លើ​​សំណុំ​​រឿង ​​លោ​​ក វ​​ន់ ​ពៅ និង​មនុស្ស​​​២២នាក់​​ នៅ​​ថ្ងៃទី​​២០​​​ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់​ពី​តុលាការបើកសវនាការ​​ជំនុំ​​ជំរះក្តី​ កាល​ពីវេលា​ព្រឹក​ថ្ងៃទី​​០៦ ខែឧសភា និង​បាន​បញ្ចប់​​នៅ​​ម៉ោង​​ជាង​​៣​​រសៀល​​​។ នៅពេល​ពេញ​មួយ​ព្រឹក​នេះ ចៅក្រម​ទើបតែ​សួរនាំ​លើ​ជនជាប់ចោទ ២ នាក់ បន្ថែមទៀត​ប៉ុណ្ណោះ​។ សវនាការ នៅ​បន្ទប់​លេខ​១ ក្នុងករណី​សំណុំរឿង​រោងចក្រ​យ៉ាក​ជី​ង កាលពី​ថ្ងៃទី​២៥​មេសា ចៅក្រម​សួរនាំ​លើ​ជនជាប់ចោទ បាន​ចំនួន ៤ នាក់​។ ប៉ុន្តែ​លោក វន់ ពៅ […]

Read Article →