សាលាដំបូង បដិសេធជាថ្មីលើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក វន់ ពៅ

(អត្ថបទពីVOD) សាលាដំបូងរាជធានភ្នំពេញ បានសម្រេចបដិសេធជាថ្មីលើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយថា ការលែងលោក អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ បន្ទាប់ពីបើកសវនការរយៈពេលជិតមួយម៉ោង ដោយអវត្តមានលោក វន់ ពៅ នោះតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នលើកទី៣ របស់លោកវន់ ពៅ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មករ កាលពីដើមខែមករា កន្លងទៅនេះ។ តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកហេតុផលដដែលថា ការដោះលែងលោក វន់ ពៅ អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដំណើរការសវនាការ។ Advertisements

Read Article →