សវនាការ​ជំនុំ​ជម្រះ​អ្នក​ជាប់​ឃុំ​ទាំង ២៣ នាក់​នឹង​​​​​បន្ត​នៅ​ខែ​ក្រោយ​ទៀត

(អត្ថបទពីភ្នំពេញប៉ុស្តិ៏ ដោយ៖​ ប៊ុត រស្មីគង្គា )ភ្នំពេញៈ បន្ទាប់​ពី​បាន​ធ្វើ​ការ​ជំនុំ​ជម្រះ​សវនាការ ​ ជន​ជាប់​ឃុំ ២៣​នាក់​ដាច់​​ដោយ​ឡែក​ពី​គ្នា រយៈពេលពេញ១ ថ្ងៃ តាំង​ពី​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៥ មេសា​នេះ​មក លោក​ចៅក្រម​ជំនុំ​ជម្រះ បាន​ប្រកាស​លើក​សំណុំ​រឿង​ខាង​លើ​នេះ​ទៅ​បន្ត​ធ្វើ នៅ​ពេល​ក្រោយ​ទៀត​ថ្ងៃទី ៦ ខែ​ឧសភា​ខែ​ក្រោយ​នេះ ដោយ​​មូល​ហតុ​ធ្វើ​ការ​សាក​សួរ​មិន​ទាន់​ចប់ និងចៅក្រម​ចង់​ទុក​ពេល​​ឲ្យ​បានច្រើនក្នុងការ​ស៊ើប​អង្កេត​បន្ថែម​ក្នុង​ សំណុំ​រឿង​នេះ។ ជន​សង្ស័យ​ចំនួន​២៥ នាក់ ត្រូវ​បាន​ជំនុំ​ជម្រះ ដោយ​មាន ៣ សវនាការ ក្នុង​ពេល​តែមួយ។ ក្នុង​នោះ […]

Read Article →

​ការបើក​សវនាកា​រក​រណីលោ​ក វ​ន់ ពៅ ពោ​រពេញ​ដោយ​សម្រែក​ទាមទារ​យុត្តិធម៌​​

(អត្ថបទពីVOD ដោយ៖​ ជន ស្រី​ណុ​ច)  តាំងពី ​ព្រឹក​ព្រលឹម​ស្រា​ងៗ ថ្ងៃ​សុក្រ​នេះ កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់ បាន​អូស​រនាំង​ដាក់​ជា​របាំង​រាំងខ្ទប់​ផ្លូវ​នៅខាងមុខ​មហាវិថី មុនី​រ៉េត ដែល​ជា​ទីតាំង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ដែល​សវនាការ​លើក​រ​ណី​ជនសង្ស័យ​២៣​រូប​ចាប់ផ្តើម​។ ជន​ជាប់​២៣​រូបនេះ ដែល​ក្នុងនោះ​មាន​ទាំង​លោក​ វន់ ពៅ ត្រូវបាន​ដឹក​មក​ចូល​សវនាការ ហើយ​ពេលនោះ​អ្នកគាំទ្រ​និង​សកម្មជន​សង្គម រាប់រយ​នាក់​ចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​មក​ក្បែរ តុលាការ តែ​ពួកគេ​ស្ថិតនៅ​ក្រៅរ​បាំង​របស់​ស​ម​ត្ថ​កិច្ច។ ខណៈ​ដែល​សវនាកា​រកំ​ពុង​តែ​ដំណើរការ​ រយៈពេល​ជាង​១​ម៉ោង មាន​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ​បាន​កើតឡើង នៅ​គ្រា​អ្នកគាំទ្រ​រយ​នាក់​ប្រឈមមុខ​នឹង​ក្រុម​សន្តិសុខ ដែល​​កបាំងមុខ​ជិត។​ យ៉ាងតិច​ស្ត្រី​អ្នក​បឹងកក់​ម្នាក់​បាន​ សន្លប់ ដោយសារ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​។ ជាមួយគ្នា​នោះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​ស្រែក​តាមឧគ្ឃោសនាសព្ទ […]

Read Article →

សាលាដំបូង បដិសេធជាថ្មីលើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក វន់ ពៅ

(អត្ថបទពីVOD) សាលាដំបូងរាជធានភ្នំពេញ បានសម្រេចបដិសេធជាថ្មីលើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយថា ការលែងលោក អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ បន្ទាប់ពីបើកសវនការរយៈពេលជិតមួយម៉ោង ដោយអវត្តមានលោក វន់ ពៅ នោះតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នលើកទី៣ របស់លោកវន់ ពៅ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មករ កាលពីដើមខែមករា កន្លងទៅនេះ។ តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកហេតុផលដដែលថា ការដោះលែងលោក វន់ ពៅ អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដំណើរការសវនាការ។

Read Article →

​សកម្មជន​ដីធ្លី​បន្ត​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល ដោះលែង​អ្នក​ទាំង​២១​នាក់​​

ពី VOD ថ្ងៃទី​ ២៨ ខែមិនា ឆ្នាំ ២០១៤ ដោយ៖​ កាន់ វិច្ឆិកា​:ប្រជា​សហគមន៍ និង​ក្រុមគ្រួសារ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ប្រមាណ​ជាង​៦០​នាក់ តវ៉ា​នៅ​មុខ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល នៅ​ថ្ងៃ​សុក្រ​នេះ ជំរុញ​ឲ្យ​ព​ន្ល្រឿ​ន​នីតិវិធី និង​ដោះលែង​អ្នក​ទាំង​២១​នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ពេល ​តវ៉ា​តម្លើង​ប្រាក់ខែ​គោល​ដល់​កម្មករ ​១៦០​ដុល្លារ​។​ ការតវ៉ា​ជាថ្មីទៀត​នេះ ប្រជា​សហគមន៍​ទាំង​៤​នោះ អះអាងថា ពួកគេ​បាន​ដាក់​ញត្តិ​សុំ​ដោះលែង អ្នក​ទាំង​២១​នោះ ទៅ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល​កាលពីដើម​ខែ​កុម្ភៈ តែ​រហូត​មកដល់ពេលនេះ​មិនទាន់​មាន​ការឆ្លើយតប​ឡើយ​។ ​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី […]

Read Article →

សាលាឧទ្ធរណ៏សម្រេចបន្តឃុំខ្លួនលោក វន់ ពៅ ជាលើកទីពីរ

ភ្នំពេញ:នៅល្ងាចថ្ងៃច័ន្ទ ទី២៤ ខែ មិនា ឆ្នាំ២០១៤ នេះ សាលាឧទ្ធរណ៏បានលើកសាលក្កីរបស់លោក វន់ ពៅមក កាត់ក្ដីជាថ្មីម្ដងទៀតអ្នកដែលបានចូលរួមតាមដាននិងឃ្លាំ                                                                             មើលការកាត់ក្ដីនេះបានស្រែកតវ៉ាទាមទារអោយមានការដោះលែង                                                                                                                           លោក វន់ ពៅ និងអ្នកទាំង២០នាក់ផ្សេង ទៀតដោយគ្នានលក្ខណ្ឌដែល                                                                                                                   មានអ្នកចូលរូម ប្រមាណ៥០០នាក់ ដែលមានទាំងព្រះសង្ឃផងដែរ។ ទន្ទឹមនិងការកាត់ក្ដីនេះសាលាឧទ្ធរណ៏បានសម្រេចនៅតែបន្ត                                                                                                                ឃុំខ្លួនលោកវន់ពៅជាបន្ត ​ហើយតំកល់សាលដីការចាស់ដដែល។ ទោះបីជាមានការតាមដានឃ្លាំមើលនិងមានការស្រែកតវ៉ា                                                                                   ទាមទារព្រមទាំងមានការលើកជាបដាធំៗដែលសសេរទាមទារ​អោយមានការដោះ                                                                                                  លែង​លោក ​វន់ ពៅនិងអ្នកទាំង២០នាក់ផ្សេងទៀត​ហើយដែលមានសម្រែកយំរបស់ក្រុមគ្រួសារ​ដែលជាកូន ប្រពន្ធ ជាបងយ៉ាងណាក្ដី។ អ្នកស្រី […]

Read Article →

មេធាវី​​ការពារ​​ក្តី​លោក​វ៉ន​ ពៅ​៖​​លោក​វ៉ន​ ពៅ​​មានសង្ឃឹម​​នឹង​ត្រូវ​​ដោះលែង​​នៅ​ថ្ងៃ​​ទី​២៤​​មីនា​នេះ​​

ពី Vayofm ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ​២០១៤ ដោយ៖វណ្ណ វុត្ថា៖ ​លោក​គី​ម​ សុជាតិ​​មេធាវី​​ការពារ​ក្តី​​លោក​វ៉ន​ ពៅ​បាន​​បញ្ជាក់​នៅ​មុន​​មួយ​ថ្ងៃ​​នៃ​សវនា​ការ​ឧទ្ឋរណ៍​ លោក​វ៉ន​ ពៅ​ដែល​​គ្រោង​​នឹង​ធ្វើ​​នៅ​រសៀល​​ថ្ងៃ​ទី​២៤​​មីនា​ថា​ លោក​វ៉ន​ ពៅ​អាច​​នឹង​ត្រូវ​​តុលាការ​​ជាន់ខ្ពស់​​ដោះលែង​​នៅ​ថ្ងៃ​ទី​​២៤​មីនា​​ខាង​ មុខ​នេះ​។​ លោក​​វ៉ន ពៅ​​អាច​ដោះ​លែង​ដោយ​​សារ​ដោយ​សារ​តែ​អ្វីៗ​​មាន​ការ​ប្រែប្រួល​​ច្រើន​។​ ការប្រែប្រួល​​ច្រើន​នេះ​ លោក​​មេធាវី​ ចង់​សំដៅ​​ដល់បទ​ចោទ​​របស់​លោក​វ៉ន​ ពៅ​ត្រូវ​បាន​តុលា​ការ​ប្តួរ​បទ​​ចោទ​ហើយ​ តុលាការ​​បាន​ប្តូរ​បទ​​ចោទ​លោក​​វ៉​ន ពៅ​ពី​បទ​ធ្វើឲ្យ​​ខូចខាត​​ដោយ​ចេត​នា​មាន​​ស្ថាន​ទម្ងន់​ទោស​ និង​បទ​ហិង្សា​​ដោយ​ចេត​នា​មាន​ស្ថាន​​ទម្ងន់​ទោស​ ទៅ​ជាបទ​ញ៉ុះញ​ង់​​ធ្វើឲ្យ​បាត់​បង់​សន្តិសុខ​ សណ្ដាប់​ធ្នាប់​វិញ​។​ ដោយសារ​​តុលាការ​​បាន​ប្តូរ​បទ​​ចោទ​ទៅ​​ជា​ស្រាល​​ដូច្នេះ​ លោក​​គីម […]

Read Article →

សហ​ជីព​មាន​សុទិដ្ឋិ​និយម​ថា​ វ៉ន​ ពៅ ​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ

ពី RFI ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៤ ដោយ ញឹម សុផល ៖ មេ​ដឹក​នាំ​​សហ​ជីព​​សង្ឃឹម​ថា​ លោក​ វ៉ន​ ពៅ ​នឹង​ត្រូវ​​ដោះ​លែង​​ឲ្យ​​នៅ​ក្រៅ​​ឃុំ​ នៅ​ក្នុង​​សវនាការ​​លើក​​ទី​​ពីរ​​របស់​​សាលា​ឧទ្ធរណ៍​​ នា​​ថ្ងៃ​​ចន្ទ​​ ក្រោយ​ ដោយ​សារ​​ព្រះ​រា​ជ​​អាជ្ញា​​ប្តូរ​​បទ​​ចោទ​ពី​បទ​​មជ្ឈិ​ម​​ធ្ងន់ធ្ងរ​ មក​ជា​​បទ​​ម​ជ្ឈិ​ម​​កម្រិត​​ស្រាល​។ ការ​​ថ្លែង​​របស់​​សហជីព​​បានធ្វើ​ ឡើង​​​បន្ទាប់​ពី​​​​ភស្តុតាង​​ដាក់​បន្ទុក​​បន្ថែម​ទៀត​​មិន​ត្រូវ​​បាន​​ រក​ឃើញ ​ដោយ​​សមត្ថកិច្ច​​ប៉ូលិស​។ មន្ត្រី​ជាន់​ខ្ពស់​​សហជីព​​បាន​​ថ្លែង​ថា ​លោក​ វ៉ន​ ពៅ ​ប្រធាន​​សមាគម​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​ ដែល​បាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង […]

Read Article →